2. ៙ ទ្រង់ព្រះករុណាល្អវិសេសជាងអស់ទាំងពួកមនុស្សព្រះរឹមទ្រង់ប្រកបដោយព្រះគុណហេតុនោះបានជាព្រះបានប្រទានពរដល់ទ្រង់ជាដរាបតទៅ
3. ឱព្រះករុណាដ៏មានឥទ្ធិឫទ្ធិអើយសូមក្រវាត់ដាវជាប់នៅត្រគាកទ្រង់ទុកជាគ្រឿងលំអ និងសក្តិយសនៃទ្រង់ផង
4. រួចជិះទៅ ដោយឥទ្ធិឫទ្ធិរបស់ទ្រង់មានទាំងជ័យជំនះផងដើម្បីការពារសេចក្ដីពិត សេចក្ដីសុភាព នូវសេចក្ដីសុចរិតនោះព្រះហស្តស្តាំនៃទ្រង់នឹងបង្រៀនទ្រង់ពីការដែលគួរកោតខ្លាច
5. ព្រួញទ្រង់មុតឆៀបដល់បេះដូងរបស់ពួកខ្មាំងសត្រូវនៃព្រះករុណាសាសន៍ទាំងប៉ុន្មាននឹងដួលចុះនៅក្រោមទ្រង់។
6. ៙ ឱព្រះអង្គអើយ បល្ល័ង្កទ្រង់ស្ថិតស្ថេរនៅអស់កល្បជានិច្ចរៀងរាបតទៅឯព្រះដំបងពេជ្ររបស់រាជ្យទ្រង់ នោះជាដំបងសុចរិត
7. ទ្រង់បានស្រឡាញ់សេចក្ដីសុចរិត ហើយស្អប់ការទុច្ចរិតហេតុនោះបានជាព្រះ គឺជាព្រះនៃទ្រង់បានចាក់ប្រេងថ្វាយទ្រង់ជាប្រេងនៃសេចក្ដីត្រេកអរសាទរលើសជាងពួកសំឡាញ់នៃទ្រង់
8. ព្រះពស្ត្រទ្រង់ផ្សាយក្លិនក្រអូប ដោយជ័រល្វីងទេសក្រឹស្នា និងកំញានមានឮសូរភ្លេង ចេញពីដំណាក់ភ្លុកបណ្តាលឲ្យទ្រង់សប្បាយឡើង
9. មានបុត្រីស្តេច នៅក្នុងពួកស្ត្រីជាន់ខ្ពស់របស់ទ្រង់ឯអគ្គមហេសីព្រះនាងគង់នៅខាងស្តាំទ្រង់ប្រដាប់ដោយគ្រឿងមាសពីស្រុកអូភារ។