12. ឯបុត្រីក្រុងទីរ៉ុសនាងនឹងនៅទីនោះទាំងថ្វាយដង្វាយផងពួកអ្នកមានក្នុងបណ្តាជននឹងមករកពឹងគុណនៃឯងដែរ
13. ឯបុត្រីនៃស្តេច ដែលនៅក្នុងដំណាក់នាងមានសេចក្ដីរុងរឿងព្រះភូសារបស់នាងចំរុះដោយមាស។
14. ៙ គេនឹងនាំនាងមកថ្វាយព្រះករុណាប្រដាប់ដោយព្រះភូសាប៉ាក់ឯពួកព្រហ្មចារី ជាភឿនដែលដង្ហែនាងមកនោះនឹងមកឯទ្រង់ដែរ
15. នឹងមានអ្នកនាំគេចូលមកក្នុងព្រះរាជដំណាក់ដោយមានសេចក្ដីរីករាយសប្បាយ។
16. ៙ នោះនាងនឹងបានព្រះរាជបុត្រជំនួសឪពុកហើយនាងនឹងតាំងព្រះរាជបុត្រទាំងនោះ ឲ្យធ្វើជាចៅហ្វាយនៅគ្រប់លើផែនដី
17. អញនឹងធ្វើឲ្យមានសេចក្ដីរឭកនឹកចាំពីឈ្មោះឯងនៅគ្រប់ទាំងដំណមនុស្សតទៅហេតុនោះ អស់ទាំងសាសន៍នឹងសរសើរដល់ឯងនៅអស់កល្បជានិច្ចរៀងរាបតទៅ។