18. ចិត្តយើងខ្ញុំមិនបានថយត្រឡប់ទេជំហាននៃយើងខ្ញុំក៏មិនបានទាសចេញពីផ្លូវទ្រង់ដែរ
19. ទោះបើទ្រង់បានបំបាក់បំបែកយើងខ្ញុំនៅទីរបស់ឆ្កែព្រៃហើយគ្របយើងខ្ញុំ ដោយម្លប់នៃសេចក្ដីស្លាប់ក៏ដោយ។
20. ៙ បើយើងខ្ញុំបានភ្លេចព្រះនាមនៃព្រះរបស់យើងខ្ញុំឬប្រទូលដៃទៅឯព្រះដទៃណាមួយ
21. នោះតើព្រះមិនស៊ើបរកឲ្យឃើញទេឬអីដ្បិតទ្រង់ជ្រាបទាំងសេចក្ដីលាក់កំបាំងនៅក្នុងចិត្តផង
22. យើងខ្ញុំត្រូវគេសំឡាប់ ជាដរាបរាល់ថ្ងៃដោយព្រោះទ្រង់ហើយក៏រាប់ទុកដូចជាចៀមដែលសំរាប់សំឡាប់។
23. ៙ ឱព្រះអម្ចាស់អើយ សូមទ្រង់តើនឡើងហេតុអ្វីបានជាទ្រង់នៅផ្ទំលក់សូមទ្រង់តើនឡើងកុំបោះបង់ចោលយើងខ្ញុំជាដរាបឡើយ
24. ហេតុអ្វីបានជាទ្រង់លាក់ព្រះភក្ត្រហើយភ្លេចសេចក្ដីវេទនា និងសេចក្ដីទុក្ខលំបាករបស់យើងខ្ញុំ
25. ដ្បិតព្រលឹងនៃយើងខ្ញុំបានត្រូវឱនដល់ធូលីដីហើយខ្លួនប្រាណនៃយើងខ្ញុំក៏ជាប់នៅដីដែរ
26. សូមទ្រង់តើនឡើងជួយយើងខ្ញុំហើយលោះយើងខ្ញុំ ដោយយល់ដល់សេចក្ដីសប្បុរសរបស់ទ្រង់ផង។