2. ដ្បិតព្រួញរបស់ទ្រង់ជាប់គាំងនៅក្នុងខ្លួនទូលបង្គំហើយព្រះហស្តទ្រង់ក៏សង្កត់ទូលបង្គំខ្លាំងណាស់ផង
3. គ្មានកន្លែងណាក្នុងរូបសាច់ទូលបង្គំ ដែលមិនឈឺនោះទេដោយព្រោះសេចក្ដីខ្ញាល់របស់ទ្រង់ក៏គ្មានសេចក្ដីសុខនៅក្នុងឆ្អឹងទូលបង្គំដែរដោយព្រោះបាបរបស់ទូលបង្គំ
4. ដ្បិតអំពើទុច្ចរិតរបស់ទូលបង្គំបានឡើងលិចក្បាលទូលបង្គំហើយក៏ដូចជាបន្ទុកយ៉ាងធ្ងន់ ដែលទូលបង្គំទ្រាំមិនបាន
5. អស់ទាំងរបួសនៃទូលបង្គំ សុទ្ធតែរលួយ ហើយស្អុយដោយព្រោះអំពើឆោតខ្លៅរបស់ទូលបង្គំ
6. ទូលបង្គំឈឺ ហើយកោងខ្លួនចុះជាខ្លាំងទូលបង្គំដើរទាំងមានទុក្ខគ្រាំជាដរាបរាល់ថ្ងៃ
7. ដ្បិតទូលបង្គំមានសេចក្ដីរោលរាលពេញនៅក្នុងពោះហើយគ្មានកន្លែងណាក្នុងរូបសាច់ទូលបង្គំដែលមិនឈឺនោះឡើយ