ទំនុក‌ដំកើង 38:16-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ពី​ព្រោះ​ទូល‌បង្គំ​បាន​នឹក​ថា ក្រែង​គេ​មាន​សេចក្ដី​អំណរដោយ​ទូល‌បង្គំ​ភ្លាត់​ជើងហើយ​គេ​អួត​ខ្លួន​ទាស់​នឹង​ទូល‌បង្គំ

17. ដ្បិត​ទូល‌បង្គំ​ជិត​ដួល​ហើយសេចក្ដី​ទុក្ខ​ព្រួយ​របស់​ទូល‌បង្គំ​នៅ​មុខ​ទូល‌បង្គំ​ជានិច្ច

18. ទូល‌បង្គំ​នឹង​លន់‌តួ​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំហើយ​នឹង​ឈឺ​ចិត្ត ដោយ​ព្រោះ​អំពើ​បាប​របស់​ទូល‌បង្គំ​ដែរ

19. ប៉ុន្តែ​ពួក​ខ្មាំង​សត្រូវ​នៃ​ទូល‌បង្គំ​គេ​ស្វិត‌ស្វាញហើយ​មាន​កំឡាំងឯ​ពួក​អ្នក​ដែល​ស្អប់​ទូល‌បង្គំ ដោយ​ឥត​ហេតុក៏​ចំរើន​ជា​ច្រើន​ឡើង

ទំនុក‌ដំកើង 38