9. ពីព្រោះពួកអ្នកដែលធ្វើអាក្រក់ នឹងត្រូវកាត់ចេញតែអស់អ្នកដែលរង់ចាំព្រះយេហូវ៉ានោះនឹងបានផែនដីជាមរដក
10. ដល់បន្តិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេអើ អ្នកនឹងខំមើលកន្លែងគេ តែគេមិននៅទេ
11. ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដកហើយនឹងបានចិត្តរីករាយដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ។
12. ៙ ចំណែកមនុស្សអាក្រក់គេគិតគូរការទាស់នឹងមនុស្សសុចរិតក៏សំញែងធ្មេញដាក់អ្នកនោះ
13. តែព្រះអម្ចាស់ទ្រង់នឹងសើចនឹងគេដ្បិតទ្រង់ជ្រាបថា ថ្ងៃកំណត់របស់គេកាន់តែជិតដល់
14. ពួកមនុស្សអាក្រក់បានហូតដាវជាស្រេចហើយដំឡើងធ្នូទុកដើម្បីនឹងទំលាក់មនុស្សទ័លក្រហើយនឹងមនុស្សកំសត់ទុគ៌តព្រមទាំងសំឡាប់អស់អ្នកដែលកាន់តាមផ្លូវទៀងត្រង់
15. តែដាវគេនឹងចាក់ចូលក្នុងចិត្តខ្លួនគេវិញហើយធ្នូគេនឹងត្រូវបាក់