34. ៙ ចូររង់ចាំព្រះយេហូវ៉ា ហើយកាន់តាមផ្លូវទ្រង់ចុះនោះទ្រង់នឹងដំកើងអ្នក ឲ្យបានផែនដីជាមរដកនៅគ្រាដែលមនុស្សអាក្រក់ត្រូវកាត់ចេញនោះអ្នកនឹងបានឃើញហើយ
35. យើងបានឃើញមនុស្សអាក្រក់មានអំណាចយ៉ាងសន្ធឹកហើយកំពុងតែពង្រីកធំឡើង ដូចជាដើមឈើខ្ចីដែលចំរើននៅទីកំណើតវា
36. តែគេបាត់ទៅ ហើយមើល មិនមានគេទៀតឡើយអើ យើងបានស្វែងរកគេ តែមិនប្រទះសោះ។
37. ៙ ចូរចំណាំមើលមនុស្សគ្រប់លក្ខណ៍វិញហើយពិចារណាមើលមនុស្សទៀតត្រង់ចុះដ្បិតចុងបំផុតនៃមនុស្សនោះមានសេចក្ដីសាន្តត្រាណ
38. ឯពួកមនុស្សរំលងច្បាប់ នឹងត្រូវវិនាសទៅជាមួយគ្នាឯចុងបំផុតនៃមនុស្សអាក្រក់នោះនឹងត្រូវកាត់ចេញវិញ
39. ឯសេចក្ដីសង្គ្រោះនៃមនុស្សសុចរិតនោះមកពីព្រះយេហូវ៉ាក្នុងគ្រាដែលមានសេចក្ដីលំបាកនោះទ្រង់ជាទីអាងដល់គេ
40. ព្រះយេហូវ៉ាទ្រង់ជួយគេ ក៏ប្រោសឲ្យរួចទ្រង់ប្រោសគេឲ្យរួចពីមនុស្សអាក្រក់ព្រមទាំងជួយសង្គ្រោះគេផងពីព្រោះគេបានពឹងជ្រកក្នុងទ្រង់។