26. គេរមែងមានគុណជាដរាបរាល់ថ្ងៃ ព្រមទាំងឲ្យគេខ្ចីហើយពូជពង្សគេបានពរដែរ។
27. ៙ ចូរគេចចេញពីការអាក្រក់ ហើយប្រព្រឹត្តការល្អចុះនោះអ្នកនឹងបាននៅជារៀងរាបដរាប
28. ដ្បិតព្រះយេហូវ៉ាទ្រង់សព្វព្រះទ័យនឹងសេចក្ដីយុត្តិធម៌ក៏មិនដែលបោះបង់ចោលពួកបរិសុទ្ធរបស់ទ្រង់ឡើយទ្រង់ថែរក្សាគេអស់កល្បជានិច្ចតែពូជរបស់មនុស្សអាក្រក់នឹងត្រូវកាត់ចេញវិញ
29. ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដកហើយនឹងនៅក្នុងស្រុកនោះជានិច្ច។
30. ៙ មាត់របស់មនុស្សសុចរិតពោលចេញសុទ្ធតែប្រាជ្ញាហើយអណ្តាតគេក៏សំដែងជាសេចក្ដីយុត្តិធម៌
31. ក្រឹត្យវិន័យរបស់ព្រះនៃគេ នោះនៅក្នុងចិត្តឯជំហាននៃគេ ក៏នឹងមិនភ្លាំងភ្លាត់ឡើយ
32. មនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិតហើយក៏រកសំឡាប់គេ
33. ព្រះយេហូវ៉ាទ្រង់មិនទុកគេ ឲ្យនៅក្នុងកណ្តាប់ដៃមនុស្សអាក្រក់ឡើយក៏មិនឲ្យគេមានទោសក្នុងកាលដែលត្រូវជំនុំជំរះដែរ។
34. ៙ ចូររង់ចាំព្រះយេហូវ៉ា ហើយកាន់តាមផ្លូវទ្រង់ចុះនោះទ្រង់នឹងដំកើងអ្នក ឲ្យបានផែនដីជាមរដកនៅគ្រាដែលមនុស្សអាក្រក់ត្រូវកាត់ចេញនោះអ្នកនឹងបានឃើញហើយ
35. យើងបានឃើញមនុស្សអាក្រក់មានអំណាចយ៉ាងសន្ធឹកហើយកំពុងតែពង្រីកធំឡើង ដូចជាដើមឈើខ្ចីដែលចំរើននៅទីកំណើតវា
36. តែគេបាត់ទៅ ហើយមើល មិនមានគេទៀតឡើយអើ យើងបានស្វែងរកគេ តែមិនប្រទះសោះ។
37. ៙ ចូរចំណាំមើលមនុស្សគ្រប់លក្ខណ៍វិញហើយពិចារណាមើលមនុស្សទៀតត្រង់ចុះដ្បិតចុងបំផុតនៃមនុស្សនោះមានសេចក្ដីសាន្តត្រាណ