20. ៙ តែមនុស្សអាក្រក់នឹងត្រូវវិនាសទៅហើយពួកខ្មាំងនៃព្រះយេហូវ៉ា នឹងដូចជាខ្លាញ់កូនចៀមគេនឹងត្រូវសូន្យបាត់ទៅ គេនឹងឆេះទៅជាផ្សែងអស់រលីង
21. ឯមនុស្សអាក្រក់គេខ្ចីឥតសងវិញឡើយតែមនុស្សសុចរិតគេមានគុណ ហើយក៏ឲ្យទានវិញ
22. ដ្បិតអស់អ្នកដែលទទួលព្រះពរពីទ្រង់នោះនឹងបានផែនដីជាមរដកតែអស់អ្នកដែលទ្រង់ដាក់បណ្តាសាវិញនោះនឹងបានត្រូវកាត់ចោលចេញ។
23. ៙ គឺព្រះយេហូវ៉ាដែលដំរូវអស់ទាំងជំហាននៃមនុស្សល្អហើយទ្រង់សព្វព្រះហឫទ័យនឹងផ្លូវដែលគេដើរដែរ
24. ទោះបើគេភ្លាត់ដួលគង់តែមិនត្រូវដួលទាំងស្រុងទេដ្បិតព្រះយេហូវ៉ាទ្រង់ទ្រអ្នកនោះដោយព្រះហស្ត
25. យើងពីដើមនៅក្មេង ឥឡូវនេះចាស់ហើយតែមិនដែលឃើញមនុស្សសុចរិតត្រូវលះបង់ចោលឬពូជពង្សគេសូមទានអាហារឡើយ
26. គេរមែងមានគុណជាដរាបរាល់ថ្ងៃ ព្រមទាំងឲ្យគេខ្ចីហើយពូជពង្សគេបានពរដែរ។
27. ៙ ចូរគេចចេញពីការអាក្រក់ ហើយប្រព្រឹត្តការល្អចុះនោះអ្នកនឹងបាននៅជារៀងរាបដរាប
28. ដ្បិតព្រះយេហូវ៉ាទ្រង់សព្វព្រះទ័យនឹងសេចក្ដីយុត្តិធម៌ក៏មិនដែលបោះបង់ចោលពួកបរិសុទ្ធរបស់ទ្រង់ឡើយទ្រង់ថែរក្សាគេអស់កល្បជានិច្ចតែពូជរបស់មនុស្សអាក្រក់នឹងត្រូវកាត់ចេញវិញ
29. ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដកហើយនឹងនៅក្នុងស្រុកនោះជានិច្ច។