ទំនុក‌ដំកើង 37:16-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ឯ​របស់​បន្តិច​បន្តួច​នៃ​មនុស្ស​សុចរិតនោះ​វិសេស​ជា​ជាង​របស់​បរិបូរ​នៃ​មនុស្ស​អាក្រក់ជា​ច្រើន​នាក់​ទៅ​ទៀត

17. ដ្បិត​ដៃ​នៃ​មនុស្ស​អាក្រក់​នឹង​ត្រូវ​បាក់តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ទប់‌ទល់​មនុស្ស​សុចរិត។

18. ៙ ព្រះ‌យេហូវ៉ា​ទ្រង់​ជ្រាប​នូវ​អស់​ទាំង​ថ្ងៃ​របស់មនុស្ស​ទៀត​ត្រង់ហើយ​មរដក​របស់​គេ​នឹង​នៅ​ជាប់​ជា​ដរាប

19. គេ​នឹង​មិន​ត្រូវ​ខ្មាស​ក្នុង​គ្រា​អាក្រក់​ឡើយហើយ​នៅ​វេលា​អំណត់ នោះ​គេ​នឹង​បាន​ឆ្អែត។

20. ៙ តែ​មនុស្ស​អាក្រក់​នឹង​ត្រូវ​វិនាស​ទៅហើយ​ពួក​ខ្មាំង​នៃ​ព្រះ‌យេហូវ៉ា នឹង​ដូច​ជា​ខ្លាញ់​កូន​ចៀមគេ​នឹង​ត្រូវ​សូន្យ​បាត់​ទៅ គេ​នឹង​ឆេះ​ទៅ​ជា​ផ្សែង​អស់​រលីង

21. ឯ​មនុស្ស​អាក្រក់​គេ​ខ្ចី​ឥត​សង​វិញ​ឡើយតែ​មនុស្ស​សុចរិត​គេ​មាន​គុណ ហើយ​ក៏​ឲ្យ​ទាន​វិញ

22. ដ្បិត​អស់​អ្នក​ដែល​ទទួល​ព្រះ‌ពរ​ពី​ទ្រង់នោះ​នឹង​បាន​ផែនដី​ជា​មរដកតែ​អស់​អ្នក​ដែល​ទ្រង់​ដាក់​បណ្តាសា​វិញនោះ​នឹង​បាន​ត្រូវ​កាត់​ចោល​ចេញ។

23. ៙ គឺ​ព្រះ‌យេហូវ៉ា​ដែល​ដំរូវ​អស់​ទាំង​ជំហាន​នៃ​មនុស្ស​ល្អហើយ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ផ្លូវ​ដែល​គេ​ដើរ​ដែរ

ទំនុក‌ដំកើង 37