10. ដល់បន្តិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេអើ អ្នកនឹងខំមើលកន្លែងគេ តែគេមិននៅទេ
11. ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដកហើយនឹងបានចិត្តរីករាយដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ។
12. ៙ ចំណែកមនុស្សអាក្រក់គេគិតគូរការទាស់នឹងមនុស្សសុចរិតក៏សំញែងធ្មេញដាក់អ្នកនោះ
13. តែព្រះអម្ចាស់ទ្រង់នឹងសើចនឹងគេដ្បិតទ្រង់ជ្រាបថា ថ្ងៃកំណត់របស់គេកាន់តែជិតដល់
14. ពួកមនុស្សអាក្រក់បានហូតដាវជាស្រេចហើយដំឡើងធ្នូទុកដើម្បីនឹងទំលាក់មនុស្សទ័លក្រហើយនឹងមនុស្សកំសត់ទុគ៌តព្រមទាំងសំឡាប់អស់អ្នកដែលកាន់តាមផ្លូវទៀងត្រង់
15. តែដាវគេនឹងចាក់ចូលក្នុងចិត្តខ្លួនគេវិញហើយធ្នូគេនឹងត្រូវបាក់
16. ឯរបស់បន្តិចបន្តួចនៃមនុស្សសុចរិតនោះវិសេសជាជាងរបស់បរិបូរនៃមនុស្សអាក្រក់ជាច្រើននាក់ទៅទៀត
17. ដ្បិតដៃនៃមនុស្សអាក្រក់នឹងត្រូវបាក់តែព្រះយេហូវ៉ាទ្រង់ទប់ទល់មនុស្សសុចរិត។
18. ៙ ព្រះយេហូវ៉ាទ្រង់ជ្រាបនូវអស់ទាំងថ្ងៃរបស់មនុស្សទៀតត្រង់ហើយមរដករបស់គេនឹងនៅជាប់ជាដរាប
19. គេនឹងមិនត្រូវខ្មាសក្នុងគ្រាអាក្រក់ឡើយហើយនៅវេលាអំណត់ នោះគេនឹងបានឆ្អែត។
20. ៙ តែមនុស្សអាក្រក់នឹងត្រូវវិនាសទៅហើយពួកខ្មាំងនៃព្រះយេហូវ៉ា នឹងដូចជាខ្លាញ់កូនចៀមគេនឹងត្រូវសូន្យបាត់ទៅ គេនឹងឆេះទៅជាផ្សែងអស់រលីង
21. ឯមនុស្សអាក្រក់គេខ្ចីឥតសងវិញឡើយតែមនុស្សសុចរិតគេមានគុណ ហើយក៏ឲ្យទានវិញ