17. ឱព្រះអម្ចាស់អើយ តើទ្រង់នឹងព្រងើយចំពោះគេដល់កាលណាទៀតសូមដោះព្រលឹងទូលបង្គំឲ្យរួចពីការបំផ្លាញរបស់គេហើយដួងជីវិតនៃទូលបង្គំឲ្យរួចពីសិង្ហ
18. ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ នៅក្នុងពួកជំនុំធំទូលបង្គំនឹងសរសើរដល់ទ្រង់ នៅកណ្តាលមហាជន
19. សូមកុំឲ្យពួកខ្មាំងសត្រូវរបស់ទូលបង្គំមានសេចក្ដីអំណរ ដោយឈ្នះទូលបង្គំឡើយក៏កុំឲ្យពួកអ្នកដែលស្អប់ទូលបង្គំ ដោយឥតហេតុបានមិចភ្នែកដាក់គ្នាដែរ
20. ដ្បិតគេមិននិយាយដោយសេចក្ដីមេត្រីទេគឺគេគិតតែបង្កើតសេចក្ដីភូតភរចំពោះមនុស្សស្ងប់រំងាប់នៅក្នុងស្រុកវិញ
21. អើ គេហាមាត់ធំទាស់នឹងទូលបង្គំ ដោយថាន៏ ន៏ ភ្នែកយើងបានឃើញច្បាស់ហើយ
22. ឱព្រះយេហូវ៉ាអើយ ទ្រង់បានឃើញដែរសូមកុំនៅស្ងៀមឡើយឱព្រះអម្ចាស់អើយ សូមទ្រង់កុំគង់ឆ្ងាយពីទូលបង្គំឲ្យសោះ
23. សូមទ្រង់រឭកឡើង ហើយតើនមកវិនិច្ឆ័យទូលបង្គំដោយយុត្តិធម៌ឱព្រះដ៏ជាព្រះអម្ចាស់នៃទូលបង្គំអើយសូមវិនិច្ឆ័យរឿងក្តីនៃទូលបង្គំផង
24. ឱព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយសូមវិនិច្ឆ័យទូលបង្គំតាមសេចក្ដីសុចរិតរបស់ទ្រង់សូមកុំឲ្យគេមានសេចក្ដីអំណរដោយឈ្នះទូលបង្គំឡើយ