ទំនុក‌ដំកើង 35:15-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. តែ​ក្នុង​គ្រា​ដែល​ទូល‌បង្គំ​កើត​មាន​សេចក្ដី​ទំនាស់​ចិត្តនោះ​គេ​បាន​អរ​សប្បាយ​វិញ ព្រម​ទាំង​ប្រជុំ​គ្នា​ផងមនុស្ស​ចង្រៃ​នោះ គេ​ប្រជុំ​គ្នា​ទាស់​នឹង​ទូល‌បង្គំតែ​ទូល‌បង្គំ​មិន​បាន​ដឹង​ខ្លួន​សោះ គេ​បាន​ហែក​ទូល‌បង្គំ​ឥត​ឈប់‌ឈរ

16. គេ​បាន​សំញែង​ធ្មេញ​ដាក់​ទូល‌បង្គំដូច​ជា​ពួក​អ្នក​មាន​ពុត ដែល​ប្រមាថក្នុង​ពេល​លៀង‌លោម​គ្នា

17. ឱ​ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​នឹង​ព្រងើយ​ចំពោះ​គេដល់​កាល​ណា​ទៀតសូម​ដោះ​ព្រលឹង​ទូល‌បង្គំ​ឲ្យ​រួច​ពី​ការ​បំផ្លាញ​របស់​គេហើយ​ដួង​ជីវិត​នៃ​ទូល‌បង្គំ​ឲ្យ​រួច​ពី​សិង្ហ

ទំនុក‌ដំកើង 35