12. គេប្រព្រឹត្តការអាក្រក់ដល់ទូលបង្គំ ស្នងនឹងការល្អដើម្បីឲ្យព្រលឹងទូលបង្គំត្រូវនៅតែឯង
13. តែឯទូលបង្គំ កាលគេបានឈឺ នោះទូលបង្គំបានស្លៀកពាក់សំពត់ធ្មៃទូលបង្គំបានសំដែងសេចក្ដីទុក្ខ ដោយតមអត់អាហារហើយសេចក្ដីអធិស្ឋានរបស់ទូលបង្គំបានត្រឡប់ចូលមកក្នុងទ្រូងខ្លួនវិញ
14. ទូលបង្គំបានប្រព្រឹត្ត បែបដូចជាអ្នកនោះជាសំឡាញ់ឬជាបងប្អូនទូលបង្គំបានឱនខ្លួនដោយសេចក្ដីសោកដូចជាអ្នកដែលកាន់ទុក្ខចំពោះម្តាយ
15. តែក្នុងគ្រាដែលទូលបង្គំកើតមានសេចក្ដីទំនាស់ចិត្តនោះគេបានអរសប្បាយវិញ ព្រមទាំងប្រជុំគ្នាផងមនុស្សចង្រៃនោះ គេប្រជុំគ្នាទាស់នឹងទូលបង្គំតែទូលបង្គំមិនបានដឹងខ្លួនសោះ គេបានហែកទូលបង្គំឥតឈប់ឈរ
16. គេបានសំញែងធ្មេញដាក់ទូលបង្គំដូចជាពួកអ្នកមានពុត ដែលប្រមាថក្នុងពេលលៀងលោមគ្នា
17. ឱព្រះអម្ចាស់អើយ តើទ្រង់នឹងព្រងើយចំពោះគេដល់កាលណាទៀតសូមដោះព្រលឹងទូលបង្គំឲ្យរួចពីការបំផ្លាញរបស់គេហើយដួងជីវិតនៃទូលបង្គំឲ្យរួចពីសិង្ហ
18. ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ នៅក្នុងពួកជំនុំធំទូលបង្គំនឹងសរសើរដល់ទ្រង់ នៅកណ្តាលមហាជន
19. សូមកុំឲ្យពួកខ្មាំងសត្រូវរបស់ទូលបង្គំមានសេចក្ដីអំណរ ដោយឈ្នះទូលបង្គំឡើយក៏កុំឲ្យពួកអ្នកដែលស្អប់ទូលបង្គំ ដោយឥតហេតុបានមិចភ្នែកដាក់គ្នាដែរ
20. ដ្បិតគេមិននិយាយដោយសេចក្ដីមេត្រីទេគឺគេគិតតែបង្កើតសេចក្ដីភូតភរចំពោះមនុស្សស្ងប់រំងាប់នៅក្នុងស្រុកវិញ
21. អើ គេហាមាត់ធំទាស់នឹងទូលបង្គំ ដោយថាន៏ ន៏ ភ្នែកយើងបានឃើញច្បាស់ហើយ