1. ឱព្រះយេហូវ៉ាអើយសូមទ្រង់ការពារទូលបង្គំចំពោះពួកអ្នកដែលតតាំងនឹងទូលបង្គំសូមទ្រង់តស៊ូនឹងពួកអ្នកដែលតស៊ូនឹងទូលបង្គំផង
2. សូមចាប់យកទាំងខែលតូចធំ ហើយក្រោកឡើងជួយទូលបង្គំ
3. សូមងាលំពែងរាំងផ្លូវពួកអ្នកដែលដេញតាមទូលបង្គំសូមមានព្រះបន្ទូលមកព្រលឹងទូលបង្គំថាព្រះអង្គជាសេចក្ដីសង្គ្រោះនៃទូលបង្គំ
4. សូមឲ្យអស់អ្នកដែលប៉ងអាក្រក់ដល់ព្រលឹងទូលបង្គំបានទៅជាមានសេចក្ដីខ្មាស ហើយអាប់យសទៅសូមឲ្យអស់អ្នកដែលគិតប្រទូសរ៉ាយដល់ទូលបង្គំបានត្រូវថយចេញដោយខ្មាសវិញ
5. សូមឲ្យគេបានដូចជាចំបើងដែលខ្យល់ផាត់ទៅហើយឲ្យទេវតានៃព្រះយេហូវ៉ាដេញតាមគេផង
6. សូមឲ្យផ្លូវគេបានងងឹត ហើយរឥលព្រមទាំងមានទេវតានៃព្រះយេហូវ៉ាដេញតាមគេដែរ
7. ដ្បិតគេបានលាក់អន្ទាក់នៅក្នុងរណ្តៅដើម្បីចាប់ទូលបង្គំដោយឥតហេតុគេបានជីករណ្តៅទាក់ព្រលឹងទូលបង្គំ ដោយឥតហេតុ