1. ឱព្រះយេហូវ៉ាអើយសូមទ្រង់ការពារទូលបង្គំចំពោះពួកអ្នកដែលតតាំងនឹងទូលបង្គំសូមទ្រង់តស៊ូនឹងពួកអ្នកដែលតស៊ូនឹងទូលបង្គំផង
2. សូមចាប់យកទាំងខែលតូចធំ ហើយក្រោកឡើងជួយទូលបង្គំ
3. សូមងាលំពែងរាំងផ្លូវពួកអ្នកដែលដេញតាមទូលបង្គំសូមមានព្រះបន្ទូលមកព្រលឹងទូលបង្គំថាព្រះអង្គជាសេចក្ដីសង្គ្រោះនៃទូលបង្គំ
4. សូមឲ្យអស់អ្នកដែលប៉ងអាក្រក់ដល់ព្រលឹងទូលបង្គំបានទៅជាមានសេចក្ដីខ្មាស ហើយអាប់យសទៅសូមឲ្យអស់អ្នកដែលគិតប្រទូសរ៉ាយដល់ទូលបង្គំបានត្រូវថយចេញដោយខ្មាសវិញ
5. សូមឲ្យគេបានដូចជាចំបើងដែលខ្យល់ផាត់ទៅហើយឲ្យទេវតានៃព្រះយេហូវ៉ាដេញតាមគេផង
6. សូមឲ្យផ្លូវគេបានងងឹត ហើយរឥលព្រមទាំងមានទេវតានៃព្រះយេហូវ៉ាដេញតាមគេដែរ
7. ដ្បិតគេបានលាក់អន្ទាក់នៅក្នុងរណ្តៅដើម្បីចាប់ទូលបង្គំដោយឥតហេតុគេបានជីករណ្តៅទាក់ព្រលឹងទូលបង្គំ ដោយឥតហេតុ
8. សូមឲ្យសេចក្ដីហិនវិនាសលោមកលើគេដោយឥតដឹងខ្លួនហើយឲ្យអន្ទាក់ដែលគេបានលាក់នោះ ជាប់ខ្លួនគេវិញសូមឲ្យគេធ្លាក់ទៅជាប់អន្ទាក់នោះ ហើយវិនាសទៅផង
9. នោះព្រលឹងទូលបង្គំនឹងមានសេចក្ដីអំណរក្នុងព្រះយេហូវ៉ាហើយនឹងមានសេចក្ដីរីករាយដោយសេចក្ដីសង្គ្រោះរបស់ទ្រង់
10. អស់ទាំងឆ្អឹងនៃទូលបង្គំនឹងពោលថាឱព្រះយេហូវ៉ាអើយ តើមានអ្នកណាដូចទ្រង់ដែលទ្រង់ជួយមនុស្សក្រីក្រឲ្យរួចពីអ្នកដែលខ្លាំងជាងខ្លួនអើ ទាំងពួកក្រីក្រ និងមនុស្សកំសត់ឲ្យរួចពីអ្នករឹបជាន់ខ្លួន
11. មានសាក្សីកោងលើកគ្នាឡើងគេចោទសួរពីរឿងដែលទូលបង្គំមិនដឹង