9. ឱពួកបរិសុទ្ធរបស់ទ្រង់អើយ សូមកោតខ្លាចដល់ព្រះយេហូវ៉ាដ្បិតអស់អ្នកដែលកោតខ្លាចដល់ទ្រង់មិនខ្វះអ្វីឡើយ
10. ឯអស់ទាំងសិង្ហស្ទាវ វាតែងតែខ្វះ ហើយក៏ឃ្លានតែអស់អ្នកណាដែលស្វែងរកព្រះយេហូវ៉ា នោះនឹងមិនខ្វះអ្វីដែលល្អឡើយ
11. កូនទាំងឡាយអើយ ចូរមកស្តាប់អញចុះអញនឹងបង្រៀនឯងរាល់គ្នា ពីសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា
12. តើមានអ្នកឯណាដែលចង់បានជីវិត ហើយស្រឡាញ់អាយុយឺនយូរដើម្បីឲ្យបានឃើញសេចក្ដីល្អ
13. ត្រូវឲ្យរក្សាអណ្តាតខ្លួន ឲ្យរួចពីសេចក្ដីអាក្រក់ហើយបបូរមាត់ផង មិនឲ្យពោលពាក្យកំភូត
14. ចូរថយចេញពីការអាក្រក់ ហើយប្រព្រឹត្តការល្អវិញចូរស្វែងរកសេចក្ដីសុខ ហើយដេញជាប់តាមចុះ
15. ព្រះនេត្រព្រះយេហូវ៉ាទតទៅចំពោះមនុស្សសុចរិតហើយព្រះកាណ៌ទ្រង់ក៏ប្រុងស្តាប់សំរែករបស់គេ
16. ព្រះភក្ត្រព្រះយេហូវ៉ាទាស់ទទឹងនឹងពួកអ្នកដែលប្រព្រឹត្តអាក្រក់ដើម្បីនឹងដកយកសេចក្ដីនឹកចាំចំពោះគេពីផែនដីចេញ
17. ឯមនុស្សសុចរិត គេអំពាវនាវ ហើយព្រះយេហូវ៉ាទ្រង់ទទួលស្តាប់ទ្រង់ក៏ប្រោសគេឲ្យរួចពីគ្រប់សេចក្ដីលំបាករបស់គេ
18. ព្រះយេហូវ៉ាទ្រង់គង់ជិតបង្កើយនឹងអស់អ្នកដែលមានចិត្តសង្រេងហើយទ្រង់ជួយសង្គ្រោះដល់អស់អ្នកដែលមានវិញ្ញាណទន់ទាប
19. មនុស្សសុចរិតតែងតែកើតមានសេចក្ដីលំបាកជាច្រើនតែព្រះយេហូវ៉ាទ្រង់ជួយឲ្យរួចពីសេចក្ដីទាំងនោះ