5. អ្នកណាដែលពឹងដល់ទ្រង់ នោះក៏មានសេចក្ដីអំណរដ៏ព្រោងព្រាយហើយមុខគេមិនដែលត្រូវខ្មាសឡើយ
6. ខ្ញុំ ជាមនុស្សវេទនានេះ បានអំពាវនាវទៅនោះព្រះយេហូវ៉ាទ្រង់បានស្តាប់តាមហើយជួយសង្គ្រោះឲ្យរួចពីសេចក្ដីលំបាកទាំងប៉ុន្មានរបស់ខ្លួន
7. ទេវតានៃព្រះយេហូវ៉ាចោមរោមនៅជុំវិញនៃអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ហើយក៏ជួយគេឲ្យរួច
8. ឱសូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះមានពរហើយ មនុស្សណាដែលពឹងជ្រកក្នុងទ្រង់
9. ឱពួកបរិសុទ្ធរបស់ទ្រង់អើយ សូមកោតខ្លាចដល់ព្រះយេហូវ៉ាដ្បិតអស់អ្នកដែលកោតខ្លាចដល់ទ្រង់មិនខ្វះអ្វីឡើយ
10. ឯអស់ទាំងសិង្ហស្ទាវ វាតែងតែខ្វះ ហើយក៏ឃ្លានតែអស់អ្នកណាដែលស្វែងរកព្រះយេហូវ៉ា នោះនឹងមិនខ្វះអ្វីដែលល្អឡើយ
11. កូនទាំងឡាយអើយ ចូរមកស្តាប់អញចុះអញនឹងបង្រៀនឯងរាល់គ្នា ពីសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា
12. តើមានអ្នកឯណាដែលចង់បានជីវិត ហើយស្រឡាញ់អាយុយឺនយូរដើម្បីឲ្យបានឃើញសេចក្ដីល្អ
13. ត្រូវឲ្យរក្សាអណ្តាតខ្លួន ឲ្យរួចពីសេចក្ដីអាក្រក់ហើយបបូរមាត់ផង មិនឲ្យពោលពាក្យកំភូត
14. ចូរថយចេញពីការអាក្រក់ ហើយប្រព្រឹត្តការល្អវិញចូរស្វែងរកសេចក្ដីសុខ ហើយដេញជាប់តាមចុះ
15. ព្រះនេត្រព្រះយេហូវ៉ាទតទៅចំពោះមនុស្សសុចរិតហើយព្រះកាណ៌ទ្រង់ក៏ប្រុងស្តាប់សំរែករបស់គេ
16. ព្រះភក្ត្រព្រះយេហូវ៉ាទាស់ទទឹងនឹងពួកអ្នកដែលប្រព្រឹត្តអាក្រក់ដើម្បីនឹងដកយកសេចក្ដីនឹកចាំចំពោះគេពីផែនដីចេញ
17. ឯមនុស្សសុចរិត គេអំពាវនាវ ហើយព្រះយេហូវ៉ាទ្រង់ទទួលស្តាប់ទ្រង់ក៏ប្រោសគេឲ្យរួចពីគ្រប់សេចក្ដីលំបាករបស់គេ
18. ព្រះយេហូវ៉ាទ្រង់គង់ជិតបង្កើយនឹងអស់អ្នកដែលមានចិត្តសង្រេងហើយទ្រង់ជួយសង្គ្រោះដល់អស់អ្នកដែលមានវិញ្ញាណទន់ទាប
19. មនុស្សសុចរិតតែងតែកើតមានសេចក្ដីលំបាកជាច្រើនតែព្រះយេហូវ៉ាទ្រង់ជួយឲ្យរួចពីសេចក្ដីទាំងនោះ
20. ទ្រង់រក្សាអស់ទាំងឆ្អឹងរបស់អ្នកនោះមិនឲ្យឆ្អឹងណាមួយត្រូវបាក់ឡើយ
21. សេចក្ដីអាក្រក់នឹងសំឡាប់មនុស្សដែលប្រព្រឹត្តអាក្រក់ហើយពួកអ្នកដែលស្អប់ដល់មនុស្សសុចរិតនឹងត្រូវមានទោស
22. ព្រះយេហូវ៉ាទ្រង់លោះព្រលឹងនៃអស់អ្នកដែលគោរពប្រតិបត្តិដល់ទ្រង់ហើយក្នុងពួកអស់អ្នកដែលពឹងជ្រកក្នុងទ្រង់នោះគ្មានអ្នកណាមួយនឹងត្រូវទោសឡើយ។