ទំនុក‌ដំកើង 34:15-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ទត​ទៅ​ចំពោះ​មនុស្ស​សុចរិតហើយ​ព្រះ‌កាណ៌​ទ្រង់​ក៏​ប្រុង​ស្តាប់​សំរែក​របស់​គេ

16. ព្រះ‌ភក្ត្រ​ព្រះ‌យេហូវ៉ា​ទាស់​ទទឹង​នឹង​ពួក​អ្នកដែល​ប្រព្រឹត្ត​អាក្រក់ដើម្បី​នឹង​ដក​យក​សេចក្ដី​នឹក​ចាំ​ចំពោះ​គេ​ពី​ផែនដី​ចេញ

17. ឯ​មនុស្ស​សុចរិត គេ​អំពាវ‌នាវ ហើយ​ព្រះ‌យេហូវ៉ាទ្រង់​ទទួល​ស្តាប់ទ្រង់​ក៏​ប្រោស​គេ​ឲ្យ​រួច​ពី​គ្រប់​សេចក្ដី​លំបាក​របស់​គេ

18. ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជិត​បង្កើយ​នឹង​អស់​អ្នកដែល​មាន​ចិត្ត​សង្រេងហើយ​ទ្រង់​ជួយ​សង្គ្រោះ​ដល់​អស់​អ្នកដែល​មាន​វិញ្ញាណ​ទន់​ទាប

19. មនុស្ស​សុចរិត​តែង‌តែ​កើត​មាន​សេចក្ដី​លំបាក​ជា​ច្រើនតែ​ព្រះ‌យេហូវ៉ា​ទ្រង់​ជួយ​ឲ្យ​រួច​ពី​សេចក្ដី​ទាំង​នោះ

20. ទ្រង់​រក្សា​អស់​ទាំង​ឆ្អឹង​របស់​អ្នក​នោះមិន​ឲ្យ​ឆ្អឹង​ណា​មួយ​ត្រូវ​បាក់​ឡើយ

21. សេចក្ដី​អាក្រក់​នឹង​សំឡាប់​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ហើយ​ពួក​អ្នក​ដែល​ស្អប់​ដល់​មនុស្ស​សុចរិតនឹង​ត្រូវ​មាន​ទោស

22. ព្រះ‌យេហូវ៉ា​ទ្រង់​លោះ​ព្រលឹង​នៃ​អស់​អ្នក​ដែល​គោរពប្រតិ‌បត្តិ​ដល់​ទ្រង់ហើយ​ក្នុង​ពួក​អស់​អ្នក​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់នោះ​គ្មាន​អ្នក​ណា​មួយ​នឹង​ត្រូវ​ទោស​ឡើយ។

ទំនុក‌ដំកើង 34