1. ខ្ញុំនឹងលើកសរសើរដល់ព្រះយេហូវ៉ាគ្រប់ពេលវេលាសេចក្ដីសរសើរពីទ្រង់នឹងនៅក្នុងមាត់ខ្ញុំជានិច្ច
2. ព្រលឹងរបស់ខ្ញុំនឹងអួតតែពីព្រះយេហូវ៉ាមនុស្សរាបទាបនឹងឮ ហើយនឹងមានសេចក្ដីអំណរដែរ
3. ចូរដំកើងព្រះយេហូវ៉ាជាមួយនឹងខ្ញុំចុះចូរយើងព្រមគ្នាលើកព្រះនាមទ្រង់ឡើង
4. ខ្ញុំបានស្វែងរកព្រះយេហូវ៉ា ហើយទ្រង់ក៏ឆ្លើយតបមកខ្ញុំក៏ប្រោសឲ្យខ្ញុំរួចពីអស់ទាំងសេចក្ដីភិតភ័យរបស់ខ្ញុំ
5. អ្នកណាដែលពឹងដល់ទ្រង់ នោះក៏មានសេចក្ដីអំណរដ៏ព្រោងព្រាយហើយមុខគេមិនដែលត្រូវខ្មាសឡើយ
6. ខ្ញុំ ជាមនុស្សវេទនានេះ បានអំពាវនាវទៅនោះព្រះយេហូវ៉ាទ្រង់បានស្តាប់តាមហើយជួយសង្គ្រោះឲ្យរួចពីសេចក្ដីលំបាកទាំងប៉ុន្មានរបស់ខ្លួន
7. ទេវតានៃព្រះយេហូវ៉ាចោមរោមនៅជុំវិញនៃអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ហើយក៏ជួយគេឲ្យរួច
8. ឱសូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះមានពរហើយ មនុស្សណាដែលពឹងជ្រកក្នុងទ្រង់
9. ឱពួកបរិសុទ្ធរបស់ទ្រង់អើយ សូមកោតខ្លាចដល់ព្រះយេហូវ៉ាដ្បិតអស់អ្នកដែលកោតខ្លាចដល់ទ្រង់មិនខ្វះអ្វីឡើយ
10. ឯអស់ទាំងសិង្ហស្ទាវ វាតែងតែខ្វះ ហើយក៏ឃ្លានតែអស់អ្នកណាដែលស្វែងរកព្រះយេហូវ៉ា នោះនឹងមិនខ្វះអ្វីដែលល្អឡើយ
11. កូនទាំងឡាយអើយ ចូរមកស្តាប់អញចុះអញនឹងបង្រៀនឯងរាល់គ្នា ពីសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា