9. ដ្បិតទ្រង់គ្រាន់តែមានព្រះបន្ទូល នោះក៏កើតមានដូច្នោះទ្រង់បានបង្គាប់ នោះក៏មាននៅ
10. ព្រះយេហូវ៉ាទ្រង់ធ្វើឲ្យសេចក្ដីប្រឹក្សានៃអស់ទាំងនគរបានថ្លស់ការទ្រង់ធ្វើឲ្យគំនិតនៃជនទាំងឡាយបានទៅជាឥតការ
11. ឯដំបូន្មានផងព្រះយេហូវ៉ាវិញ នោះជាប់ជានិច្ចហើយដំរិះក្នុងព្រះហឫទ័យទ្រង់ក៏នៅជាដរាបដល់អស់ទាំងដំណតទៅ
12. មានពរហើយ នគរណាដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួនគឺសាសន៍ដែលទ្រង់បានរើស ទុកជាមរដករបស់ទ្រង់
13. ព្រះយេហូវ៉ាទ្រង់ទតមកពីលើស្ថានសួគ៌ទ្រង់ឃើញមនុស្សលោកទាំងអស់
14. ទ្រង់ទតមកពីស្ថានដ៏ជាទីលំនៅរបស់ទ្រង់ក៏ឃើញអស់អ្នកដែលនៅផែនដីផង
15. គឺទ្រង់ហើយ ដែលស្អាងចិត្តគេក៏ពិចារណាមើលអស់ទាំងការដែលគេធ្វើដែរ
16. គ្មានស្តេចណាបានសង្គ្រោះ ដោយមានពលទ័ពច្រើនឡើយ មនុស្សខ្លាំងពូកែក៏មិនបានរួច ដោយមានកំឡាំងយ៉ាងខ្លាំងនោះដែរ
17. ឯសេះ នោះឥតប្រយោជន៍នឹងពឹងឲ្យបានសាន្តត្រាណក៏មិនអាចនឹងជួយឲ្យអ្នកណារួចដោយសារកំឡាំងដ៏ខ្លាំងរបស់វាដែរ
18. មើល ព្រះនេត្រនៃព្រះយេហូវ៉ាទតមកលើអស់អ្នកដែលកោតខ្លាចដល់ទ្រង់គឺមកលើពួកអ្នកដែលសង្ឃឹមដល់សេចក្ដីសប្បុរសទ្រង់
19. ដើម្បីនឹងជួយឲ្យព្រលឹងគេរួចពីស្លាប់ហើយការពារឲ្យគេរស់នៅក្នុងគ្រាអំណត់
20. ព្រលឹងនៃយើងខ្ញុំសង្ឃឹមដល់ព្រះយេហូវ៉ាទ្រង់ជាជំនួយ ហើយជាខែលរបស់យើងខ្ញុំ
21. ដ្បិតចិត្តយើងខ្ញុំរីករាយឡើងក្នុងទ្រង់ពីព្រោះយើងខ្ញុំបានទុកចិត្តដល់ព្រះនាមបរិសុទ្ធរបស់ទ្រង់ហើយ
22. ឱព្រះយេហូវ៉ាអើយ សូមឲ្យសេចក្ដីសប្បុរសរបស់ទ្រង់សណ្ឋិតនៅលើយើងខ្ញុំតាមដែលយើងខ្ញុំសង្ឃឹមដល់ទ្រង់។