7. ទ្រង់បង្គរទឹកសមុទ្រឡើង ដូចជាគំនរទ្រង់យកទីជំរៅដាក់ទុកក្នុងឃ្លាំង
8. ចូរឲ្យគ្រប់ផែនដីខ្លាចចំពោះព្រះយេហូវ៉ាហើយឲ្យគ្រប់មនុស្សនៅលោកីយ៍កោតក្រែងដល់ទ្រង់ចុះ
9. ដ្បិតទ្រង់គ្រាន់តែមានព្រះបន្ទូល នោះក៏កើតមានដូច្នោះទ្រង់បានបង្គាប់ នោះក៏មាននៅ
10. ព្រះយេហូវ៉ាទ្រង់ធ្វើឲ្យសេចក្ដីប្រឹក្សានៃអស់ទាំងនគរបានថ្លស់ការទ្រង់ធ្វើឲ្យគំនិតនៃជនទាំងឡាយបានទៅជាឥតការ
11. ឯដំបូន្មានផងព្រះយេហូវ៉ាវិញ នោះជាប់ជានិច្ចហើយដំរិះក្នុងព្រះហឫទ័យទ្រង់ក៏នៅជាដរាបដល់អស់ទាំងដំណតទៅ
12. មានពរហើយ នគរណាដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួនគឺសាសន៍ដែលទ្រង់បានរើស ទុកជាមរដករបស់ទ្រង់
13. ព្រះយេហូវ៉ាទ្រង់ទតមកពីលើស្ថានសួគ៌ទ្រង់ឃើញមនុស្សលោកទាំងអស់
14. ទ្រង់ទតមកពីស្ថានដ៏ជាទីលំនៅរបស់ទ្រង់ក៏ឃើញអស់អ្នកដែលនៅផែនដីផង
15. គឺទ្រង់ហើយ ដែលស្អាងចិត្តគេក៏ពិចារណាមើលអស់ទាំងការដែលគេធ្វើដែរ