4. ដ្បិតព្រះបន្ទូលនៃព្រះយេហូវ៉ាត្រឹមត្រូវហើយបណ្តាកិច្ចការនៃទ្រង់បានធ្វើដោយស្មោះត្រង់ដែរ
5. ទ្រង់ស្រឡាញ់សេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ផែនដីមានពេញដោយសេចក្ដីសប្បុរសនៃព្រះយេហូវ៉ា
6. ផ្ទៃមេឃបានកើតមក ដោយសារព្រះបន្ទូលព្រះយេហូវ៉ាហើយពួកបរិវារនៅលើនោះ បានកើតដោយសារខ្យល់ពីព្រះឱស្ឋទ្រង់
7. ទ្រង់បង្គរទឹកសមុទ្រឡើង ដូចជាគំនរទ្រង់យកទីជំរៅដាក់ទុកក្នុងឃ្លាំង
8. ចូរឲ្យគ្រប់ផែនដីខ្លាចចំពោះព្រះយេហូវ៉ាហើយឲ្យគ្រប់មនុស្សនៅលោកីយ៍កោតក្រែងដល់ទ្រង់ចុះ
9. ដ្បិតទ្រង់គ្រាន់តែមានព្រះបន្ទូល នោះក៏កើតមានដូច្នោះទ្រង់បានបង្គាប់ នោះក៏មាននៅ
10. ព្រះយេហូវ៉ាទ្រង់ធ្វើឲ្យសេចក្ដីប្រឹក្សានៃអស់ទាំងនគរបានថ្លស់ការទ្រង់ធ្វើឲ្យគំនិតនៃជនទាំងឡាយបានទៅជាឥតការ
11. ឯដំបូន្មានផងព្រះយេហូវ៉ាវិញ នោះជាប់ជានិច្ចហើយដំរិះក្នុងព្រះហឫទ័យទ្រង់ក៏នៅជាដរាបដល់អស់ទាំងដំណតទៅ
12. មានពរហើយ នគរណាដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួនគឺសាសន៍ដែលទ្រង់បានរើស ទុកជាមរដករបស់ទ្រង់
13. ព្រះយេហូវ៉ាទ្រង់ទតមកពីលើស្ថានសួគ៌ទ្រង់ឃើញមនុស្សលោកទាំងអស់