ទំនុក‌ដំកើង 33:18-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. មើល ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​ទត​មក​លើ​អស់​អ្នកដែល​កោត‌ខ្លាច​ដល់​ទ្រង់គឺ​មក​លើ​ពួក​អ្នក​ដែល​សង្ឃឹម​ដល់​សេចក្ដី​សប្បុរស​ទ្រង់

19. ដើម្បី​នឹង​ជួយ​ឲ្យ​ព្រលឹង​គេ​រួច​ពី​ស្លាប់ហើយ​ការ‌ពារ​ឲ្យ​គេ​រស់​នៅ​ក្នុង​គ្រា​អំណត់

20. ព្រលឹង​នៃ​យើង​ខ្ញុំ​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ាទ្រង់​ជា​ជំនួយ ហើយ​ជា​ខែលរបស់​យើង​ខ្ញុំ

21. ដ្បិត​ចិត្ត​យើង​ខ្ញុំ​រីក‌រាយ​ឡើង​ក្នុង​ទ្រង់ពី​ព្រោះ​យើង​ខ្ញុំ​បាន​ទុក​ចិត្ត​ដល់​ព្រះ‌នាម​បរិសុទ្ធរបស់​ទ្រង់​ហើយ

22. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​សេចក្ដី​សប្បុរស​របស់​ទ្រង់សណ្ឋិត​នៅ​លើ​យើង​ខ្ញុំតាម​ដែល​យើង​ខ្ញុំ​សង្ឃឹម​ដល់​ទ្រង់។

ទំនុក‌ដំកើង 33