ទំនុក‌ដំកើង 33:1-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ពួក​អ្នក​សុចរិត​អើយចូរ​មាន​ចិត្ត​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា​ចុះដ្បិត​សេចក្ដី​សរសើរ នោះ​សំណំ​ដល់​មនុស្ស​ទៀង​ត្រង់

2. ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ចាប់​ស៊ុងហើយ​ច្រៀង​សរសើរ​ថ្វាយ​ទ្រង់ ដោយ​ដេញ​ពិណ​ខ្សែ​១០

3. ចូរ​ច្រៀង​ទំនុក​ថ្មី​ថ្វាយ​ទ្រង់ ហើយ​លេង​ភ្លេង​ឲ្យ​ឮ​រងំដោយ​ប៉ិន‌ប្រសប់

4. ដ្បិត​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ត្រឹម​ត្រូវហើយ​បណ្តា​កិច្ច‌ការ​នៃ​ទ្រង់​បាន​ធ្វើ​ដោយ​ស្មោះ‌ត្រង់​ដែរ

5. ទ្រង់​ស្រឡាញ់​សេចក្ដី​សុចរិត និង​សេចក្ដី​យុត្តិ‌ធម៌ផែនដី​មាន​ពេញ​ដោយ​សេចក្ដី​សប្បុរស​នៃ​ព្រះ‌យេហូវ៉ា

6. ផ្ទៃ​មេឃ​បាន​កើត​មក ដោយ‌សារ​ព្រះ‌បន្ទូល​ព្រះ‌យេហូវ៉ាហើយ​ពួក​បរិវារ​នៅ​លើ​នោះ បាន​កើត​ដោយ‌សារ​ខ្យល់ពី​ព្រះ‌ឱស្ឋ​ទ្រង់

7. ទ្រង់​បង្គរ​ទឹក​សមុទ្រ​ឡើង ដូច​ជា​គំនរទ្រង់​យក​ទី​ជំរៅ​ដាក់​ទុក​ក្នុង​ឃ្លាំង

8. ចូរ​ឲ្យ​គ្រប់​ផែនដី​ខ្លាច​ចំពោះ​ព្រះ‌យេហូវ៉ាហើយ​ឲ្យ​គ្រប់​មនុស្ស​នៅ​លោកីយ៍​កោត​ក្រែង​ដល់​ទ្រង់​ចុះ

9. ដ្បិត​ទ្រង់​គ្រាន់​តែ​មាន​ព្រះ‌បន្ទូល នោះ​ក៏​កើត​មាន​ដូច្នោះទ្រង់​បាន​បង្គាប់ នោះ​ក៏​មាន​នៅ

10. ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​សេចក្ដី​ប្រឹក្សា​នៃ​អស់​ទាំង​នគរបាន​ថ្លស់​ការទ្រង់​ធ្វើ​ឲ្យ​គំនិត​នៃ​ជន​ទាំង‌ឡាយ​បាន​ទៅ​ជា​ឥត​ការ

11. ឯ​ដំបូន្មាន​ផង​ព្រះ‌យេហូវ៉ា​វិញ នោះ​ជាប់​ជានិច្ចហើយ​ដំរិះ​ក្នុង​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ក៏​នៅ​ជា​ដរាបដល់​អស់​ទាំង​ដំណ​ត​ទៅ

12. មាន​ពរ​ហើយ នគរ​ណា​ដែល​យក​ព្រះ‌យេហូវ៉ា​ទុក​ជាព្រះ​របស់​ខ្លួនគឺ​សាសន៍​ដែល​ទ្រង់​បាន​រើស ទុក​ជា​មរដក​របស់​ទ្រង់

13. ព្រះ‌យេហូវ៉ា​ទ្រង់​ទត​មក​ពី​លើ​ស្ថាន‌សួគ៌ទ្រង់​ឃើញ​មនុស្ស​លោក​ទាំង​អស់

14. ទ្រង់​ទត​មក​ពី​ស្ថាន​ដ៏​ជា​ទី​លំនៅ​របស់​ទ្រង់ក៏​ឃើញ​អស់​អ្នក​ដែល​នៅ​ផែនដី​ផង

15. គឺ​ទ្រង់​ហើយ ដែល​ស្អាង​ចិត្ត​គេក៏​ពិចារណា​មើល​អស់​ទាំង​ការ​ដែល​គេ​ធ្វើ​ដែរ

16. គ្មាន​ស្តេច​ណា​បាន​សង្គ្រោះ ដោយ​មានពល‌ទ័ព​ច្រើន​ឡើយ មនុស្ស​ខ្លាំង​ពូកែ​ក៏​មិន​បាន​រួច ដោយ​មានកំឡាំង​យ៉ាង​ខ្លាំង​នោះ​ដែរ

17. ឯ​សេះ នោះ​ឥត​ប្រយោជន៍​នឹង​ពឹង​ឲ្យ​បាន​សាន្ត‌ត្រាណក៏​មិន​អាច​នឹង​ជួយ​ឲ្យ​អ្នក​ណា​រួច​ដោយ‌សារ​កំឡាំង​ដ៏​ខ្លាំងរបស់​វា​ដែរ

ទំនុក‌ដំកើង 33