1. មានពរហើយ មនុស្សណាដែលការរំលងច្បាប់របស់ខ្លួនបានអត់ទោសឲ្យគឺដែលបាបរបស់ខ្លួនបានគ្របបាំងហើយ
2. មានពរហើយ មនុស្សណាដែលព្រះយេហូវ៉ាមិនរាប់ថាជាអ្នកមានទោសជាអ្នកដែលគ្មានកលឧបាយនៅក្នុងចិត្តសោះ
3. កាលទូលបង្គំបានស្ងៀមនៅ នោះឆ្អឹងទូលបង្គំបានខ្សោះទៅដោយសារដំងូរដែលទូលបង្គំថ្ងូរជាដរាបរាល់ថ្ងៃ
4. ដ្បិតព្រះហស្តនៃទ្រង់បានសង្កត់លើទូលបង្គំជាធ្ងន់ទាំងយប់ទាំងថ្ងៃធាតុទឹករបស់ទូលបង្គំបានត្រឡប់ទៅជារីងហួតដូចជារដូវក្តៅ។ –បង្អង់