ទំនុក‌ដំកើង 30:10-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ស្តាប់ហើយ​ប្រោស​មេត្តា​ដល់​ទូល‌បង្គំឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ធ្វើ​ជា​អ្នក​ជំនួយដល់​ទូល‌បង្គំ​ផង

11. នោះ​ទ្រង់​បាន​ផ្លាស់​ការ​យំ​សោក​របស់​ទូល‌បង្គំឲ្យ​ទៅ​ជា​សេចក្ដី​ត្រេក‌អរ​ទៅ​វិញទ្រង់​បាន​ផ្លាស់​សំពត់​សំរាប់​កាន់​ទុក្ខ​ចេញឲ្យ​ទូល‌បង្គំ​បាន​ស្លៀក‌ពាក់​សេចក្ដី​អំណរ​ឡើង

12. ដើម្បី​ឲ្យ​ចិត្ត​ទូល‌បង្គំ​បាន​ច្រៀង​សរសើរ​ដល់​ទ្រង់ឥត​នៅ​ស្ងៀម​ឡើយឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់​ជា​ដរាប​ទៅ។

ទំនុក‌ដំកើង 30