ទំនុក‌ដំកើង 3:1-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ព្រះ‌យេហូវ៉ា​អើយ ពួក​ខ្មាំង​នៃ​ទូល‌បង្គំ​មានគ្នា​កាន់​តែ​ច្រើន​ឡើង​យ៉ាង​ណា​ហ្ន៎មាន​មនុស្ស​ជា​ច្រើន​បាន​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ​ហើយ

2. មាន​គ្នា​ច្រើន​និយាយ​ពី​ព្រលឹង​ទូល‌បង្គំ​ថានៅ​ក្នុង​ព្រះ គ្មាន​សេចក្ដី​សង្គ្រោះ​ដល់​វា​ទៀត​ទេ។ បង្អង់

3. ៙ ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយទ្រង់​ជា​ខែល​បាំង​ទូល‌បង្គំ​ជុំវិញ ក៏​ជា​សិរី‌ល្អ​នៃ​ទូល‌បង្គំហើយ​ជា​អ្នក​លើក​ក្បាល​ទូល‌បង្គំ​ឡើង​ដែរ

4. ខ្ញុំ​ឡើង​សំឡេង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ាទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ពី​លើ​ភ្នំ​បរិសុទ្ធរបស់​ទ្រង់។ បង្អង់

5. ៙ ខ្ញុំ​បាន​ដេក​លក់​ទៅ ហើយ​ក៏​ភ្ញាក់​ឡើង​វិញដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ទប់‌ទល់​ខ្ញុំ

6. ខ្ញុំ​មិន​ខ្លាច​ដល់​មនុស្ស​ទាំង​សល់‌សែនដែល​បាន​តាំង​ខ្លួន​ព័ទ្ធ​ជុំវិញ​ទាស់​នឹង​ខ្ញុំ​ឡើយ។

7. ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ក្រោក​ឡើងឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ទ្រង់​ជួយ​សង្គ្រោះ​ទូល‌បង្គំ​ផងដ្បិត​គឺ​ទ្រង់​ដែល​ទះ​កំផ្លៀង​អស់​ទាំង​ខ្មាំង​សត្រូវ​នៃ​ទូល‌បង្គំទ្រង់​បំបាក់​ធ្មេញ​របស់​ពួក​មនុស្ស​អាក្រក់​ដែរ

8. ឯ​សេចក្ដី​សង្គ្រោះ នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ាសូម​ឲ្យ​ព្រះ‌ពរ​ទ្រង់​បាន​នៅ​លើ​រាស្ត្រ​ទ្រង់​ចុះ។ បង្អង់

ទំនុក‌ដំកើង 3