1. នែ អស់ទាំងកូននៃព្រះដ៏មានឥទ្ធិឫទ្ធិអើយចូរសរសើរព្រះយេហូវ៉ាចូរសរសើរព្រះយេហូវ៉ាថាទ្រង់មានសិរីល្អ ហើយនឹងព្រះចេស្តា
2. ចូរសរសើរពីសិរីល្អនៃព្រះយេហូវ៉ាឲ្យសមនឹងព្រះនាមទ្រង់ចូរពាក់គ្រឿងលំអបរិសុទ្ធ នាំគ្នាថ្វាយបង្គំដល់ព្រះយេហូវ៉ាចុះ។
3. ៙ ព្រះសូរសៀង នៃព្រះយេហូវ៉ាខ្ទរតាមទឹកព្រះដ៏មានសិរីល្អទ្រង់បញ្ចេញផ្គរលាន់គឺព្រះយេហូវ៉ាទ្រង់គង់លើទឹកធំ
4. ព្រះសូរសៀងរបស់ព្រះយេហូវ៉ាមានអំណាចព្រះសូរសៀងនៃព្រះយេហូវ៉ាមានឫទ្ធានុភាព
5. ព្រះសូរសៀងរបស់ព្រះយេហូវ៉ាក៏បំបាក់ដើមតាត្រៅអើ ព្រះយេហូវ៉ាទ្រង់បំបាក់កំទេចដើមតាត្រៅនៅភ្នំល្បាណូន
6. ទ្រង់បណ្តាលឲ្យដើមទាំងនោះបោលលោតដូចជាកូនគោហើយឲ្យភ្នំល្បាណូន និងភ្នំស៊ីរានបោលដូចជាគោព្រៃស្ទាវ
7. ព្រះសូរសៀងនៃព្រះយេហូវ៉ាធ្វើឲ្យមានអណ្តាតភ្លើងផុសឡើង
8. ព្រះសូរសៀងរបស់ព្រះយេហូវ៉ាធ្វើឲ្យទីរហោស្ថានញ័រកក្រើកព្រះយេហូវ៉ាទ្រង់អង្រួនទីរហោស្ថានកាដេស
9. ព្រះសូរសៀងរបស់ព្រះយេហូវ៉ាធ្វើឲ្យក្តាន់ញីសំរាលកូនមកក៏ជំរុះស្លឹកឈើនៅព្រៃអស់រលីងហើយនៅក្នុងព្រះវិហារនៃទ្រង់ នោះសព្វសារពើក៏បន្លឺឡើងថា «ស្រីសួស្តី»
10. ព្រះយេហូវ៉ាទ្រង់បានគង់នៅវេលាជំនន់លោកីយ៍អើ ព្រះយេហូវ៉ាទ្រង់គង់ជាព្រះមហាក្សត្រនៅអស់កល្បជានិច្ច