ទំនុក‌ដំកើង 28:3-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. សូម​កុំ​ទាញ​ទូល‌បង្គំ​ទៅ​ជា​មួយ​នឹង​មនុស្ស​អាក្រក់ឬ​ជា​មួយ​នឹង​មនុស្ស​ដែល​ប្រព្រឹត្ត​ការ​ទុច្ចរិតជា​អ្នក​ដែល​ពោល​ពាក្យ​ដោយ​មេត្រី​នឹង​អ្នក​ជិត​ខាងតែ​មាន​គំនិត​កាច​អាក្រក់​នៅ​ក្នុង​ចិត្ត​វិញ នោះ​ឡើយ

4. សូម​សង​គេ​តាម​ការ​ដែល​គេ​ធ្វើ ហើយ​តាម​សេចក្ដី​អាក្រក់​នៃ​អំពើ​ដែល​គេ​ប្រព្រឹត្ត​នោះសូម​សង​គេ​តាម​ស្នាដៃ​របស់​គេហើយ​តប​ឲ្យ​សំណំ​នឹង​ទោស​របស់​គេ

5. ដ្បិត​គេ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​នៃ​ព្រះ‌យេហូវ៉ាឬ​នឹង​ស្នាដៃ​នៃ​ព្រះ‌ហស្ត​ទ្រង់​នោះ​ឡើយទ្រង់​មិន​ស្អាង​គេ​ឡើង​ទេ គឺ​នឹង​រំលំ​គេ​ទៅ​វិញ។

6. ៙ សូម​លើក​សរសើរ​ដល់​ព្រះ‌យេហូវ៉ាពី​ព្រោះ​ទ្រង់​បាន​ឮ​សំឡេង​ដែល​ខ្ញុំ​ទូល‌អង្វរ

7. ព្រះ‌យេហូវ៉ា​ទ្រង់​ជា​កំឡាំង ហើយ​ជា​ខែល​នៃ​ខ្ញុំចិត្ត​ខ្ញុំ​បាន​សង្ឃឹម​ដល់​ទ្រង់ ហើយ​បាន​សេចក្ដី​ជំនួយហេតុ​នោះ​ចិត្ត​ខ្ញុំ​មាន​សេចក្ដី​រីក‌រាយ​ជា​ខ្លាំងខ្ញុំ​នឹង​សរសើរ​ដល់​ទ្រង់ ដោយ​បទ​ចំរៀង​របស់​ខ្ញុំ

ទំនុក‌ដំកើង 28