3. ប៉ុន្តែអស់អ្នកដែលមានចិត្តសង្ឃឹមដល់ទ្រង់នោះមិនត្រូវខ្មាសឡើយគឺពួកអ្នកប្រព្រឹត្តក្បត់ ដោយឥតហេតុដែលត្រូវខ្មាសវិញ
4. ឱព្រះយេហូវ៉ាអើយ សូមបង្ហាញអស់ទាំងផ្លូវរបស់ទ្រង់ដល់ទូលបង្គំសូមបង្រៀនទូលបង្គំក្នុងផ្លូវច្រករបស់ទ្រង់
5. សូមនាំ ហើយបង្រៀនទូលបង្គំក្នុងសេចក្ដីពិតរបស់ទ្រង់ផងដ្បិតទ្រង់ជាព្រះដ៏ជួយសង្គ្រោះទូលបង្គំទូលបង្គំសង្ឃឹមដល់ទ្រង់ដរាបរាល់ថ្ងៃ
6. ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីសេចក្ដីមេត្តាដ៏ទន់សន្តោស និងសេចក្ដីសប្បុរសរបស់ទ្រង់ដ្បិតសេចក្ដីទាំងនោះមាននៅពីបុរាណរៀងមក
7. សូមកុំនឹកចាំពីបាបដែលទូលបង្គំប្រព្រឹត្តកាលនៅក្មេងឬអំពើរំលងរបស់ទូលបង្គំនោះឡើយឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីទូលបង្គំដោយសេចក្ដីសប្បុរសនៃទ្រង់វិញដោយយល់ដល់ព្រះគុណរបស់ទ្រង់
8. ព្រះយេហូវ៉ាទ្រង់ល្អ ហើយទៀងត្រង់ដូច្នេះ ទ្រង់នឹងបង្ហាត់មនុស្សមានបាបឲ្យតាមផ្លូវទ្រង់វិញ
9. ទ្រង់នឹងនាំមនុស្សសុភាពក្នុងសេចក្ដីយុត្តិធម៌ហើយនឹងបង្រៀនមនុស្សរាបទាប ឲ្យស្គាល់ផ្លូវទ្រង់
10. អស់ទាំងផ្លូវនៃព្រះយេហូវ៉ា សុទ្ធតែប្រកបដោយសេចក្ដីសប្បុរស និងសេចក្ដីពិតចំពោះអស់អ្នកដែលកាន់តាមសេចក្ដីសញ្ញានិងសេចក្ដីបន្ទាល់របស់ទ្រង់
11. ឱព្រះយេហូវ៉ាអើយ សូមអត់ទោសការទុច្ចរិតដ៏មានទំងន់របស់ទូលបង្គំផងដោយយល់ដល់ព្រះនាមទ្រង់
12. តើមានមនុស្សណាដែលកោតខ្លាចដល់ព្រះយេហូវ៉ាទ្រង់នឹងបង្ហាញឲ្យអ្នកនោះស្គាល់ផ្លូវដែលត្រូវរើសយក
13. ព្រលឹងអ្នកនោះនឹងនៅដោយសុខសាន្តហើយពូជពង្សរបស់អ្នកនោះនឹងបានផែនដីជាមរដក
14. សេចក្ដីមេត្រីមិត្ររបស់ព្រះយេហូវ៉ានៅជាមួយនឹងអ្នកណាដែលកោតខ្លាចដល់ទ្រង់ទ្រង់នឹងសំដែងឲ្យគេស្គាល់សេចក្ដីសញ្ញារបស់ទ្រង់