10. អស់ទាំងផ្លូវនៃព្រះយេហូវ៉ា សុទ្ធតែប្រកបដោយសេចក្ដីសប្បុរស និងសេចក្ដីពិតចំពោះអស់អ្នកដែលកាន់តាមសេចក្ដីសញ្ញានិងសេចក្ដីបន្ទាល់របស់ទ្រង់
11. ឱព្រះយេហូវ៉ាអើយ សូមអត់ទោសការទុច្ចរិតដ៏មានទំងន់របស់ទូលបង្គំផងដោយយល់ដល់ព្រះនាមទ្រង់
12. តើមានមនុស្សណាដែលកោតខ្លាចដល់ព្រះយេហូវ៉ាទ្រង់នឹងបង្ហាញឲ្យអ្នកនោះស្គាល់ផ្លូវដែលត្រូវរើសយក
13. ព្រលឹងអ្នកនោះនឹងនៅដោយសុខសាន្តហើយពូជពង្សរបស់អ្នកនោះនឹងបានផែនដីជាមរដក
14. សេចក្ដីមេត្រីមិត្ររបស់ព្រះយេហូវ៉ានៅជាមួយនឹងអ្នកណាដែលកោតខ្លាចដល់ទ្រង់ទ្រង់នឹងសំដែងឲ្យគេស្គាល់សេចក្ដីសញ្ញារបស់ទ្រង់
15. ភ្នែកទូលបង្គំមើលទៅឯព្រះយេហូវ៉ាជាដរាបដ្បិតទ្រង់នឹងដោះជើងទូលបង្គំឲ្យរួចពីអន្ទាក់
16. សូមទ្រង់បែរមកមានសេចក្ដីមេត្តាដល់ទូលបង្គំផងដ្បិតទូលបង្គំនៅតែឯង ហើយមានសេចក្ដីវេទនា
17. សេចក្ដីទុក្ខព្រួយក្នុងចិត្តទូលបង្គំបានកើនឡើងជាខ្លាំងឱសូមនាំទូលបង្គំចេញពីទុក្ខលំបាកនៃទូលបង្គំ
18. សូមពិនិត្យមើលសេចក្ដីវេទនានិងសេចក្ដីនឿយព្រួយរបស់ទូលបង្គំហើយអត់ទោសអស់ទាំងបាបរបស់ទូលបង្គំផង
19. សូមពិចារណាមើលពួកខ្មាំងទូលបង្គំដែលមានគ្នាច្រើនហើយមានសេចក្ដីសំអប់ដល់ទូលបង្គំដោយចិត្តសាហាវណាស់