4. ពួកអយ្យកោយើងខ្ញុំបានទុកចិត្តនឹងទ្រង់គេបានទុកចិត្ត ហើយទ្រង់បានប្រោសឲ្យរួច
5. គេបានអំពាវនាវដល់ទ្រង់ ហើយបានរួចចេញគេបានទុកចិត្តនឹងទ្រង់ ហើយមិនត្រូវខ្មាសឡើយ
6. ចំណែកទូលបង្គំៗជាដង្កូវ មិនមែនជាមនុស្សទេជាទីត្មះតិះដៀលរបស់មនុស្ស ហើយជាទីស្អប់ខ្ពើមនៃពួកបណ្តាជន
7. អស់អ្នកដែលឃើញទូលបង្គំក៏ឡកឡឺយឲ្យគេបូញមាត់ ហើយគ្រវីក្បាល ដោយថា
8. វាបានទុកចិត្តនឹងព្រះយេហូវ៉ា ថាទ្រង់នឹងប្រោសឲ្យរួចចូរឲ្យទ្រង់ជួយសង្គ្រោះវាចុះ ដ្បិតវាបានយកទ្រង់ជាទីគាប់ចិត្តហើយ
9. ប៉ុន្តែ គឺទ្រង់ដែលបានធ្វើឲ្យទូលបង្គំចេញពីផ្ទៃម្តាយមកទ្រង់បានឲ្យទូលបង្គំទុកចិត្ត ក្នុងកាលដែលនៅបៅដោះម្តាយនៅឡើយ
10. ទូលបង្គំបានត្រូវទំលាក់លើទ្រង់ តាំងពីផ្ទៃម្តាយមកតាំងពីម្តាយសំរាលទូលបង្គំមក នោះទ្រង់ជាព្រះនៃទូលបង្គំហើយ
11. សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយដ្បិតសេចក្ដីទុក្ខមកជិតហើយ ឥតមានអ្នកណានឹងជួយសោះ
12. មានគោឈ្មោលជាច្រើនបានព័ទ្ធទូលបង្គំជុំវិញគឺគោឈ្មោលយ៉ាងខ្លាំងពីស្រុកបាសានវាបានឡោមទូលបង្គំជុំវិញ
13. វាហាមាត់ដាក់ទូលបង្គំប្រៀបដូចជាសិង្ហ ដែលហែកស៊ីទាំងគ្រហឹម
14. ទូលបង្គំត្រូវច្រួចចេញ ដូចជាទឹកហើយអស់ទាំងឆ្អឹងនៃទូលបង្គំសណ្តកចេញពីគ្នាចិត្តទូលបង្គំទុកដូចជាក្រមួនដែលរលាយនៅក្នុងខ្លួនហើយ
15. កំឡាំងទូលបង្គំហួតខ្សោះទៅ ដូចអំបែងឆ្នាំងអណ្តាតទូលបង្គំជាប់នៅក្រអូមមាត់ទ្រង់បាននាំទូលបង្គំចុះទៅក្នុងធូលីនៃសេចក្ដីស្លាប់
16. ព្រោះមានឆ្កែមកឡោមព័ទ្ធទូលបង្គំហើយមានពួកមនុស្សអាក្រក់ដើរក្រវែលជុំវិញទូលបង្គំគេបានចាក់ទំលុះដៃជើងនៃទូលបង្គំ
17. អស់ទាំងឆ្អឹងក្នុងរាងកាយនៃទូលបង្គំរាប់បានទាំងអស់គេគន់មើល ហើយសំឡឹងមកទូលបង្គំ