11. សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយដ្បិតសេចក្ដីទុក្ខមកជិតហើយ ឥតមានអ្នកណានឹងជួយសោះ
12. មានគោឈ្មោលជាច្រើនបានព័ទ្ធទូលបង្គំជុំវិញគឺគោឈ្មោលយ៉ាងខ្លាំងពីស្រុកបាសានវាបានឡោមទូលបង្គំជុំវិញ
13. វាហាមាត់ដាក់ទូលបង្គំប្រៀបដូចជាសិង្ហ ដែលហែកស៊ីទាំងគ្រហឹម
14. ទូលបង្គំត្រូវច្រួចចេញ ដូចជាទឹកហើយអស់ទាំងឆ្អឹងនៃទូលបង្គំសណ្តកចេញពីគ្នាចិត្តទូលបង្គំទុកដូចជាក្រមួនដែលរលាយនៅក្នុងខ្លួនហើយ
15. កំឡាំងទូលបង្គំហួតខ្សោះទៅ ដូចអំបែងឆ្នាំងអណ្តាតទូលបង្គំជាប់នៅក្រអូមមាត់ទ្រង់បាននាំទូលបង្គំចុះទៅក្នុងធូលីនៃសេចក្ដីស្លាប់
16. ព្រោះមានឆ្កែមកឡោមព័ទ្ធទូលបង្គំហើយមានពួកមនុស្សអាក្រក់ដើរក្រវែលជុំវិញទូលបង្គំគេបានចាក់ទំលុះដៃជើងនៃទូលបង្គំ
17. អស់ទាំងឆ្អឹងក្នុងរាងកាយនៃទូលបង្គំរាប់បានទាំងអស់គេគន់មើល ហើយសំឡឹងមកទូលបង្គំ
18. គេយកសំលៀកបំពាក់ទូលបង្គំចែកគ្នាឯអាវវែងរបស់ទូលបង្គំ គេក៏ធ្វើឆ្នោតចាប់យក
19. ឱព្រះយេហូវ៉ាអើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយឱព្រះដ៏ជាកំឡាំងនៃទូលបង្គំអើយសូមយាងមកជួយទូលបង្គំជាប្រញាប់ផង
20. សូមដោះព្រលឹងទូលបង្គំឲ្យរួចពីដាវហើយដួងជីវិតនៃទូលបង្គំឲ្យរួចពីអំណាចឆ្កែ
21. សូមជួយសង្គ្រោះទូលបង្គំចេញពីមាត់សិង្ហអើ ឲ្យរួចពីស្នែងគោព្រៃផងដ្បិតទ្រង់បានស្តាប់ទូលបង្គំហើយ។