1. ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយហេតុអ្វីបានជាទ្រង់លះចោលទូលបង្គំហើយគង់ឆ្ងាយឥតជួយទូលបង្គំ ឬស្តាប់សេចក្ដីដំងូររបស់ទូលបង្គំដូច្នេះ
2. ឱព្រះនៃទូលបង្គំអើយ ទូលបង្គំអំពាវនាវនៅពេលថ្ងៃតែទ្រង់មិនមានព្រះបន្ទូលឆ្លើយមកសោះក៏ស្រែកនៅពេលយប់ផង តែទូលបង្គំមិនចេះស្រាកស្បើយឡើយ
3. ប៉ុន្តែ ឱព្រះដែលបានតាំងឡើង ក្នុងទំនុកសរសើររបស់អ៊ីស្រាអែលអើយ ទ្រង់បរិសុទ្ធ
4. ពួកអយ្យកោយើងខ្ញុំបានទុកចិត្តនឹងទ្រង់គេបានទុកចិត្ត ហើយទ្រង់បានប្រោសឲ្យរួច
5. គេបានអំពាវនាវដល់ទ្រង់ ហើយបានរួចចេញគេបានទុកចិត្តនឹងទ្រង់ ហើយមិនត្រូវខ្មាសឡើយ
6. ចំណែកទូលបង្គំៗជាដង្កូវ មិនមែនជាមនុស្សទេជាទីត្មះតិះដៀលរបស់មនុស្ស ហើយជាទីស្អប់ខ្ពើមនៃពួកបណ្តាជន
7. អស់អ្នកដែលឃើញទូលបង្គំក៏ឡកឡឺយឲ្យគេបូញមាត់ ហើយគ្រវីក្បាល ដោយថា