ទំនុក‌ដំកើង 21:6-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ដ្បិត​ទ្រង់​បាន​តាំង​ទូល‌បង្គំ ឲ្យ​មាន​ពរ​យ៉ាង​បណ្តាច់នៅ​អស់‌កល្បទ្រង់​ក៏​បណ្តាល​ឲ្យ​មាន​សេចក្ដី​អំណរ​ដ៏​ពោរ‌ពេញនៅ​ចំពោះ​ទ្រង់

7. ដ្បិត​ទូល‌បង្គំ​ដ៏​ជា​ស្តេច បាន​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ាហើយ​ដោយ​សេចក្ដី​សប្បុរស​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុតនោះ​ទូល‌បង្គំ​មិន​ត្រូវ​រង្គើ​ឡើយ

8. ព្រះ‌ហស្ត​ទ្រង់​នឹង​ស្វែង​រក ទាល់​តែ​ឃើញ​អស់​ទាំងខ្មាំង​សត្រូវ​របស់​ទ្រង់ព្រះ‌ហស្ត​ស្តាំ​ទ្រង់​នឹង​រក​ឃើញ​អស់​អ្នក​ណា​ដែល​ស្អប់​ទ្រង់​ដែរ

9. នៅ​វេលា​ដែល​ទ្រង់​គង់​នៅ​ចំពោះ​គេ នោះ​ទ្រង់​នឹង​ធ្វើឲ្យ​គេ​បាន​ដូច​ជា​គុក​ភ្លើង​ដែល​ឆេះ​ក្តៅព្រះ‌យេហូវ៉ា​ទ្រង់​នឹង​លេប​គេដោយ​សេចក្ដី​ក្រោធ​របស់​ទ្រង់ហើយ​ភ្លើង​នឹង​ឆេះ​បំផ្លាញ​គេ​អស់​ទៅ

10. ទ្រង់​នឹង​បំផ្លាញ​ជំនួរ​វង្ស​គេ ឲ្យ​វិនាស​បាត់​ពី​ផែនដី​ចេញហើយ​ពូជ‌ពង្ស​គេ ពី​កណ្តាល​ពួក​មនុស្ស​ជាតិ​ទៅ​ដែរ

11. ដ្បិត​គេ​បាន​គិត​ប៉ង​អាក្រក់​ដល់​ទ្រង់គេ​កើត​មាន​គំនិត​ដែល​ធ្វើ​ទៅ​មិន​បាន

ទំនុក‌ដំកើង 21