2. ពួកមហាក្សត្រនៅផែនដីលើកគ្នាឡើងពួកគ្រប់គ្រងទាំងប៉ុន្មានក៏ប្រឹក្សាគ្នាទាស់នឹងព្រះយេហូវ៉ាហើយទាស់នឹងព្រះអង្គ ដែលទ្រង់បានលាបប្រេងឲ្យដោយពាក្យថា
3. ចូរយើងផ្តាច់ចំណងទ្រង់ ហើយបោះខ្សែចងរបស់ទ្រង់ពីយើងចេញ
4. ឯព្រះដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងសើចព្រះអម្ចាស់ទ្រង់នឹងចំអកឲ្យគេ
5. រួចទ្រង់នឹងមានព្រះបន្ទូលដល់គេដោយសេចក្ដីក្រោធនៃទ្រង់ព្រមទាំងបំភ័យគេ ដោយសេចក្ដីឃោរឃៅផង ថា
6. អញបានតាំងស្តេចរបស់អញឡើងហើយគឺនៅស៊ីយ៉ូន ជាភ្នំបរិសុទ្ធរបស់អញ។
7. ៙ អញនឹងថ្លែងប្រាប់ពីច្បាប់នេះ គឺព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងអញថាឯងជាកូនអញ អញបានបង្កើតឯងនៅថ្ងៃនេះ
8. ចូរសូមពីអញនោះអញនឹងឲ្យសាសន៍ទាំងឡាយដល់ឯង ទុកជាមរដកហើយអស់ទាំងចុងផែនដីទុកជាកេរអាកររបស់ឯង
9. ឯងនឹងបំបាក់បំបែកគេ ដោយដំបងដែកព្រមទាំងបោកកំទេចគេទៅ ដូចជាភាជនៈរបស់ជាងស្មូន
10. ៙ ដូច្នេះ ឱពួកមហាក្សត្រទាំងប៉ុន្មានអើយចូរប្រព្រឹត្តដោយប្រាជ្ញាចុះឱពួកអស់ទាំងចៅក្រមនៅផែនដីអើយចូរទទួលសេចក្ដីផ្ចាលចុះ
11. ចូរគោរពដល់ព្រះយេហូវ៉ា ដោយកោតខ្លាចហើយមានសេចក្ដីអំណរ ដោយញ័ររន្ធត់
12. ចូរថើបព្រះរាជបុត្រា ក្រែងទ្រង់ខ្ញាល់ឡើងហើយឯងរាល់គ្នាត្រូវវិនាសតាមផ្លូវដ្បិតបន្តិចទៀត សេចក្ដីខ្ញាល់របស់ទ្រង់នឹងឆួលឡើងមានពរហើយអស់អ្នកណាដែលយកទ្រង់ជាទីពឹងជ្រក។