1. ហេតុអ្វីបានជាអស់ទាំងសាសន៍ជ្រួលជ្រើមឡើងហើយជនជាតិទាំងពួងមានគំនិតជាឥតសារដូច្នេះ
2. ពួកមហាក្សត្រនៅផែនដីលើកគ្នាឡើងពួកគ្រប់គ្រងទាំងប៉ុន្មានក៏ប្រឹក្សាគ្នាទាស់នឹងព្រះយេហូវ៉ាហើយទាស់នឹងព្រះអង្គ ដែលទ្រង់បានលាបប្រេងឲ្យដោយពាក្យថា
3. ចូរយើងផ្តាច់ចំណងទ្រង់ ហើយបោះខ្សែចងរបស់ទ្រង់ពីយើងចេញ
4. ឯព្រះដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងសើចព្រះអម្ចាស់ទ្រង់នឹងចំអកឲ្យគេ
5. រួចទ្រង់នឹងមានព្រះបន្ទូលដល់គេដោយសេចក្ដីក្រោធនៃទ្រង់ព្រមទាំងបំភ័យគេ ដោយសេចក្ដីឃោរឃៅផង ថា
6. អញបានតាំងស្តេចរបស់អញឡើងហើយគឺនៅស៊ីយ៉ូន ជាភ្នំបរិសុទ្ធរបស់អញ។