49. ហេតុនោះ ឱព្រះយេហូវ៉ាអើយទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ នៅកណ្តាលអស់ទាំងសាសន៍ដទៃហើយនឹងច្រៀងសរសើរដល់ព្រះនាមទ្រង់
50. ទ្រង់ប្រោសសេចក្ដីសង្គ្រោះយ៉ាងធំដល់ស្តេចរបស់ទ្រង់ក៏សំដែងសេចក្ដីសប្បុរស ដល់អ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យគឺដល់ដាវីឌ និងពូជពង្សតរៀងទៅ។