42. ទូលបង្គំបានវាយគេកំទេចឲ្យល្អិតដូចផង់ធូលីដែលផាត់ដោយខ្យល់ទូលបង្គំបានបោះគេចោលចេញដូចជាភក់ពីផ្លូវ
43. ទ្រង់បានជួយទូលបង្គំ ឲ្យរួចពីសេចក្ដីទាស់ទែងនៃប្រជាជនទ្រង់បានតាំងទូលបង្គំឡើង ជាកំពូលលើអស់ទាំងនគរសាសន៍១ដែលទូលបង្គំមិនទាន់ស្គាល់នឹងមកគោរពប្រតិបត្តិដល់ទូលបង្គំ
44. វេលាណាដែលបានឮនិយាយពីទូលបង្គំនោះគេនឹងស្តាប់តាមភ្លាមពួកសាសន៍ដទៃនឹងគោរពចុះចូលចំពោះទូលបង្គំ
45. ពួកសាសន៍ដទៃនឹងត្រូវស្រពោនបាត់ទៅហើយនឹងចេញពីទីសំងាត់របស់ខ្លួន ដោយភ័យញ័រ
46. ព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅសូមសរសើរដល់ថ្មដានៃទូលបង្គំក៏សូមឲ្យព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំ បានថ្កើងឡើង
47. គឺជាព្រះដ៏ជួយសងសឹកជំនួសទូលបង្គំហើយបង្ក្រាបអស់ទាំងសាសន៍ឲ្យបានចំណុះទូលបង្គំដែរ