40. ទ្រង់បានធ្វើឲ្យពួកខ្មាំងសត្រូវបែរខ្នងនៅមុខទូលបង្គំដើម្បីឲ្យទូលបង្គំបានប្រហារអស់អ្នកដែលស្អប់ទូលបង្គំ
41. គេបានស្រែកឡើង តែគ្មានអ្នកណាជួយសោះក៏អំពាវនាវដល់ព្រះយេហូវ៉ាតែទ្រង់មិនឆ្លើយមកឡើយ
42. ទូលបង្គំបានវាយគេកំទេចឲ្យល្អិតដូចផង់ធូលីដែលផាត់ដោយខ្យល់ទូលបង្គំបានបោះគេចោលចេញដូចជាភក់ពីផ្លូវ
43. ទ្រង់បានជួយទូលបង្គំ ឲ្យរួចពីសេចក្ដីទាស់ទែងនៃប្រជាជនទ្រង់បានតាំងទូលបង្គំឡើង ជាកំពូលលើអស់ទាំងនគរសាសន៍១ដែលទូលបង្គំមិនទាន់ស្គាល់នឹងមកគោរពប្រតិបត្តិដល់ទូលបង្គំ
44. វេលាណាដែលបានឮនិយាយពីទូលបង្គំនោះគេនឹងស្តាប់តាមភ្លាមពួកសាសន៍ដទៃនឹងគោរពចុះចូលចំពោះទូលបង្គំ