19. ទ្រង់បាននាំទូលបង្គំចេញទៅនៅឯទីធំទូលាយទ្រង់បានដោះទូលបង្គំឲ្យរួច ដ្បិតទ្រង់ស្រឡាញ់ដល់ទូលបង្គំ
20. ព្រះយេហូវ៉ាទ្រង់បានប្រទានរង្វាន់មកតាមសេចក្ដីសុចរិតរបស់ទូលបង្គំទ្រង់បានសងទូលបង្គំ តាមសេចក្ដីបរិសុទ្ធនៃដៃទូលបង្គំ
21. ដ្បិតទូលបង្គំបានកាន់តាមអស់ទាំងផ្លូវរបស់ព្រះយេហូវ៉ាហើយមិនបានថយចេញពីព្រះនៃទូលបង្គំដោយប្រព្រឹត្តសេចក្ដីអាក្រក់ឡើយ
22. ពីព្រោះគ្រប់ទាំងច្បាប់របស់ទ្រង់ក៏នៅចំពោះមុខទូលបង្គំហើយទូលបង្គំមិនបានងាកចេញពីក្រឹត្យណាមួយរបស់ទ្រង់ឡើយ
23. ទូលបង្គំបានគ្រប់លក្ខណ៍នៅចំពោះទ្រង់ហើយបានរក្សាខ្លួនឲ្យរួចពីសេចក្ដីទុច្ចរិតរបស់ទូលបង្គំ
24. ហេតុនោះ ព្រះយេហូវ៉ា ទ្រង់ប្រទានរង្វាន់មកទូលបង្គំតាមសេចក្ដីសុចរិតរបស់ទូលបង្គំ គឺតាមសេចក្ដីបរិសុទ្ធនៃដៃទូលបង្គំ នៅចំពោះព្រះនេត្រទ្រង់