16. ទ្រង់បានចាត់ពីលើស្ថានដ៏ខ្ពស់មកចាប់ស្រង់ទូលបង្គំចេញពីទឹកធំ
17. ទ្រង់បានដោះទូលបង្គំឲ្យរួចពីខ្មាំងសត្រូវដ៏ខ្លាំងពូកែហើយពីអស់អ្នកដែលស្អប់ទូលបង្គំដែរដ្បិតគេមានកំឡាំងជាងទូលបង្គំ
18. នៅថ្ងៃដែលទូលបង្គំត្រូវវេទនា នោះគេបានសង្ខុញមកលើទូលបង្គំប៉ុន្តែព្រះយេហូវ៉ា ទ្រង់ជាជន្ទល់នៃទូលបង្គំ
19. ទ្រង់បាននាំទូលបង្គំចេញទៅនៅឯទីធំទូលាយទ្រង់បានដោះទូលបង្គំឲ្យរួច ដ្បិតទ្រង់ស្រឡាញ់ដល់ទូលបង្គំ
20. ព្រះយេហូវ៉ាទ្រង់បានប្រទានរង្វាន់មកតាមសេចក្ដីសុចរិតរបស់ទូលបង្គំទ្រង់បានសងទូលបង្គំ តាមសេចក្ដីបរិសុទ្ធនៃដៃទូលបង្គំ
21. ដ្បិតទូលបង្គំបានកាន់តាមអស់ទាំងផ្លូវរបស់ព្រះយេហូវ៉ាហើយមិនបានថយចេញពីព្រះនៃទូលបង្គំដោយប្រព្រឹត្តសេចក្ដីអាក្រក់ឡើយ