4. ឯត្រង់ការប្រព្រឹត្តរបស់មនុស្ស នោះទូលបង្គំបានរវាំងខ្លួនឲ្យរួចពីផ្លូវនៃមនុស្សច្រឡោត ដោយសារព្រះបន្ទូលពីព្រះឱស្ឋទ្រង់
5. ទូលបង្គំបានឈានជាប់ទៅតាមផ្លូវច្រករបស់ទ្រង់ជើងទូលបង្គំមិនបានរឥលឡើយ
6. ឱព្រះអង្គអើយ ទូលបង្គំបានអំពាវនាវដល់ទ្រង់ដ្បិតទ្រង់នឹងមានព្រះបន្ទូលឆ្លើយមកទូលបង្គំសូមទ្រង់ផ្អៀងព្រះកាណ៌មកស្តាប់ពាក្យរបស់ទូលបង្គំផង
7. ឱព្រះដ៏ជួយសង្គ្រោះដោយព្រះហស្តស្តាំចំពោះអស់អ្នកដែលពឹងទ្រង់ឲ្យគេបានរួចពីអ្នកតតាំងអើយសូមទ្រង់សំដែងសេចក្ដីសប្បុរសដ៏ប្រាកដច្បាស់មកផង
8. សូមការពាររក្សាទូលបង្គំ ដូចជាប្រស្រីភ្នែកសូមបាំងទូលបង្គំ នៅក្រោមម្លប់ចំអេងស្លាបរបស់ទ្រង់
9. ឲ្យទូលបង្គំបានរួចពីមនុស្សអាក្រក់ដែលសង្កត់សង្កិនទូលបង្គំជាពួកសត្រូវយ៉ាងសាហាវ ដែលឡោមព័ទ្ធទូលបង្គំជុំវិញ
10. គេបិទភ្ជិតជុំវិញ ដោយខ្លាញ់របស់គេហើយមាត់គេពោលតែពាក្យព្រហើន
11. ឥឡូវនេះគេបានព័ទ្ធយើងខ្ញុំជុំវិញ នៅអស់ទាំងជំហានរបស់យើងខ្ញុំហើយគេផ្តោតភ្នែកជាប់នឹងយើងខ្ញុំ ដើម្បីផ្តួលដល់ដី
12. គេដូចជាសត្វសិង្ហ ដែលរវះរវាមនឹងហែកស៊ីហើយដូចជាកូនសិង្ហ ដែលលបចាំនៅទីស្ងាត់កំបាំង
13. ឱព្រះយេហូវ៉ាអើយសូមទ្រង់ក្រោកឡើងរាំងផ្លូវគេសូមផ្តួលគេចុះ ហើយជួយព្រលឹងទូលបង្គំឲ្យរួចពីមនុស្សអាក្រក់ដោយសារដាវនៃទ្រង់
14. ឲ្យរួចពីមនុស្សដោយព្រះហស្តទ្រង់ ឱព្រះយេហូវ៉ាអើយគឺឲ្យរួចពីមនុស្សនៅលោកីយ៍នេះ ដែលមានចំណែករបស់គេនៅតែក្នុងជីវិតនេះប៉ុណ្ណោះហើយដែលពោះគេបានឆ្អែត ដោយសារទ្រព្យរបស់ទ្រង់គេបានស្កប់ចិត្តដោយមានកូនច្រើនហើយក៏ចែកសំណល់នៃសម្បត្តិគេដល់កូនង៉ែតរបស់ខ្លួន
15. ឯទូលបង្គំវិញទូលបង្គំនឹងរំពឹងមើលព្រះភក្ត្រទ្រង់ដោយសេចក្ដីសុចរិតកាលណាទូលបង្គំភ្ញាក់ឡើង នោះនឹងបានស្កប់ចិត្តដោយឃើញរូបអង្គទ្រង់។