2. ខ្ញុំបានទូលដល់ព្រះយេហូវ៉ាថាទ្រង់ជាព្រះអម្ចាស់នៃទូលបង្គំក្រៅពីទ្រង់ ទូលបង្គំរកសេចក្ដីល្អមិនបានឡើយ
3. ចំណែកពួកបរិសុទ្ធដែលនៅផែនដី នោះជាពួកប្រសើរដែលគាប់ចិត្តទូលបង្គំគ្រប់ជំពូក
4. ឯពួកអ្នកដែលអាល័យតែតាមព្រះដទៃនោះសេចក្ដីទុក្ខលំបាកនឹងចំរើនជាច្រើនឡើងដល់គេទូលបង្គំមិនព្រមច្រួចឈាមថ្វាយដល់ព្រះទាំងនោះឡើយក៏មិនព្រមទាំងចេញឈ្មោះរបស់ព្រះទាំងនោះដោយបបូរមាត់ទូលបង្គំផង
5. ព្រះយេហូវ៉ាទ្រង់ជាចំណែកនៃមរដកហើយជាចំណែកក្នុងពែងរបស់ទូលបង្គំគឺទ្រង់ហើយ ដែលត្រួតមើលចំណែកទូលបង្គំ
6. ខ្សែរង្វាស់បានធ្លាក់នៅទីកន្លែងគាប់ចិត្តឲ្យទូលបង្គំអើ ទូលបង្គំបានទទួលមរដកល្អណាស់
7. ទូលបង្គំនឹងសរសើរដល់ព្រះយេហូវ៉ាដែលទ្រង់ជួយគំនិតទូលបង្គំអើ ចិត្តក៏បង្គាប់ដល់ទូលបង្គំនៅវេលាយប់ដែរ