6. ទ្រង់បានតាំងរបស់ទាំងនោះឲ្យនៅអស់កល្បជានិច្ចទ្រង់បានដាក់ច្បាប់ហើយ ជាច្បាប់ដែលរបស់ទាំងនោះនឹងមិនប្រព្រឹត្តរំលងឡើយ
7. ចូរសរសើរដល់ព្រះយេហូវ៉ាពីផែនដីដែរនែ អស់ទាំងសត្វសំបើមនៅក្នុងសមុទ្រនិងទីជំរៅទាំងប៉ុន្មាន
8. អស់ទាំងភ្លើង និងព្រិល ហិមៈ និងចំហាយទឹកទាំងខ្យល់ព្យុះ ដែលសំរេចតាមព្រះបន្ទូលទ្រង់
9. ព្រមទាំងភ្នំធំតូចទាំងអស់ដើមឈើដែលមានផ្លែ និងដើមតាត្រៅទាំងប៉ុន្មាន
10. គ្រប់ទាំងសត្វព្រៃ សត្វស្រុក សត្វលូនវារនិងសត្វស្លាប
11. អស់ទាំងស្តេចនៅផែនដី និងបណ្តាជនទាំងឡាយពួកអ្នកធំៗ និងពួកចៅក្រមនៅផែនដី
12. ទាំងមនុស្សកំឡោះ និងស្រីក្រមុំទាំងចាស់ទាំងក្មេងអើយ
13. ត្រូវឲ្យទាំងអស់សរសើរដល់ព្រះនាមព្រះយេហូវ៉ាចុះដ្បិតមានតែព្រះនាមទ្រង់១ ដែលខ្ពស់ប្រសើរសិរីល្អនៃទ្រង់ខ្ពស់ជាងផែនដី និងផ្ទៃមេឃទៅទៀត
14. ទ្រង់បានលើកស្នែងរបស់រាស្ត្រទ្រង់ឡើងទ្រង់ជាទីសរសើរនៃអស់ទាំងពួកអ្នកបរិសុទ្ធរបស់ទ្រង់គឺរបស់ជនជាតិអ៊ីស្រាអែលជាសាសន៍ដែលនៅជិតដិតនឹងទ្រង់ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។