ទំនុក‌ដំកើង 148:5-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. គួរ​ឲ្យ​គ្រប់​គ្នា​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ាដ្បិត​ទ្រង់​បាន​ចេញ​បង្គាប់ហើយ​របស់​ទាំង​នោះ​បាន​កើត​មក

6. ទ្រង់​បាន​តាំង​របស់​ទាំង​នោះ​ឲ្យ​នៅ​អស់‌កល្ប‌ជានិច្ចទ្រង់​បាន​ដាក់​ច្បាប់​ហើយ ជា​ច្បាប់ដែល​របស់​ទាំង​នោះ​នឹង​មិន​ប្រព្រឹត្ត​រំលង​ឡើយ

7. ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ពី​ផែនដី​ដែរនែ អស់​ទាំង​សត្វ​សំបើម​នៅ​ក្នុង​សមុទ្រនិង​ទី​ជំរៅ​ទាំង​ប៉ុន្មាន

8. អស់​ទាំង​ភ្លើង និង​ព្រិល ហិមៈ និង​ចំហាយ​ទឹកទាំង​ខ្យល់​ព្យុះ ដែល​សំរេច​តាម​ព្រះ‌បន្ទូល​ទ្រង់

9. ព្រម​ទាំង​ភ្នំ​ធំ​តូច​ទាំង​អស់ដើម​ឈើ​ដែល​មាន​ផ្លែ និង​ដើម​តាត្រៅ​ទាំង​ប៉ុន្មាន

10. គ្រប់​ទាំង​សត្វ​ព្រៃ សត្វ​ស្រុក សត្វ​លូន​វារនិង​សត្វ​ស្លាប

11. អស់​ទាំង​ស្តេច​នៅ​ផែនដី និង​បណ្តា‌ជន​ទាំង‌ឡាយពួក​អ្នក​ធំៗ និង​ពួក​ចៅ‌ក្រម​នៅ​ផែនដី

12. ទាំង​មនុស្ស​កំឡោះ និង​ស្រី​ក្រមុំទាំង​ចាស់​ទាំង​ក្មេង​អើយ

13. ត្រូវ​ឲ្យ​ទាំង​អស់​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ចុះដ្បិត​មាន​តែ​ព្រះ‌នាម​ទ្រង់​១ ដែល​ខ្ពស់​ប្រសើរសិរី‌ល្អ​នៃ​ទ្រង់​ខ្ពស់​ជាង​ផែនដី និង​ផ្ទៃ​មេឃ​ទៅ​ទៀត

14. ទ្រង់​បាន​លើក​ស្នែង​របស់​រាស្ត្រ​ទ្រង់​ឡើងទ្រង់​ជា​ទី​សរសើរ​នៃ​អស់​ទាំង​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់គឺ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលជា​សាសន៍​ដែល​នៅ​ជិត‌ដិត​នឹង​ទ្រង់ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។

ទំនុក‌ដំកើង 148