2. អស់ទាំងទេវតានៃទ្រង់អើយ ចូរសរសើរដល់ទ្រង់អស់ទាំងពួកពលបរិវារទ្រង់អើយ ចូរសរសើរដល់ទ្រង់ចុះ
3. ព្រះអាទិត្យ និងព្រះចន្ទអើយ ចូរសរសើរដល់ទ្រង់អស់ទាំងផ្កាយដែលភ្លឺអើយ ចូរសរសើរដល់ទ្រង់
4. ផ្ទៃមេឃនៃអស់ទាំងជាន់ផ្ទៃមេឃអើយចូរសរសើរដល់ទ្រង់ចុះហើយឯងដែរ អស់ទាំងទឹកដែលនៅពីលើមេឃទៅទៀតនោះ
5. គួរឲ្យគ្រប់គ្នាសរសើរដល់ព្រះនាមព្រះយេហូវ៉ាដ្បិតទ្រង់បានចេញបង្គាប់ហើយរបស់ទាំងនោះបានកើតមក
6. ទ្រង់បានតាំងរបស់ទាំងនោះឲ្យនៅអស់កល្បជានិច្ចទ្រង់បានដាក់ច្បាប់ហើយ ជាច្បាប់ដែលរបស់ទាំងនោះនឹងមិនប្រព្រឹត្តរំលងឡើយ
7. ចូរសរសើរដល់ព្រះយេហូវ៉ាពីផែនដីដែរនែ អស់ទាំងសត្វសំបើមនៅក្នុងសមុទ្រនិងទីជំរៅទាំងប៉ុន្មាន
8. អស់ទាំងភ្លើង និងព្រិល ហិមៈ និងចំហាយទឹកទាំងខ្យល់ព្យុះ ដែលសំរេចតាមព្រះបន្ទូលទ្រង់
9. ព្រមទាំងភ្នំធំតូចទាំងអស់ដើមឈើដែលមានផ្លែ និងដើមតាត្រៅទាំងប៉ុន្មាន