ទំនុក‌ដំកើង 148:1-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ាចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ាពី​លើ​ស្ថាន‌សួគ៌ចូរ​សរសើរ​ដល់​ទ្រង់​នៅ​អស់​ទាំង​ទី​ដ៏​ខ្ពស់

2. អស់​ទាំង​ទេវតា​នៃ​ទ្រង់​អើយ ចូរ​សរសើរ​ដល់​ទ្រង់អស់​ទាំង​ពួក​ពល‌បរិវារ​ទ្រង់​អើយ ចូរ​សរសើរ​ដល់​ទ្រង់​ចុះ

3. ព្រះ‌អាទិត្យ និង​ព្រះ‌ចន្ទ​អើយ ចូរ​សរសើរ​ដល់​ទ្រង់អស់​ទាំង​ផ្កាយ​ដែល​ភ្លឺ​អើយ ចូរ​សរសើរ​ដល់​ទ្រង់

4. ផ្ទៃ​មេឃ​នៃ​អស់​ទាំង​ជាន់​ផ្ទៃ​មេឃ​អើយចូរ​សរសើរ​ដល់​ទ្រង់​ចុះហើយ​ឯង​ដែរ អស់​ទាំង​ទឹក​ដែល​នៅ​ពី​លើ​មេឃទៅ​ទៀត​នោះ

5. គួរ​ឲ្យ​គ្រប់​គ្នា​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ាដ្បិត​ទ្រង់​បាន​ចេញ​បង្គាប់ហើយ​របស់​ទាំង​នោះ​បាន​កើត​មក

6. ទ្រង់​បាន​តាំង​របស់​ទាំង​នោះ​ឲ្យ​នៅ​អស់‌កល្ប‌ជានិច្ចទ្រង់​បាន​ដាក់​ច្បាប់​ហើយ ជា​ច្បាប់ដែល​របស់​ទាំង​នោះ​នឹង​មិន​ប្រព្រឹត្ត​រំលង​ឡើយ

7. ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ពី​ផែនដី​ដែរនែ អស់​ទាំង​សត្វ​សំបើម​នៅ​ក្នុង​សមុទ្រនិង​ទី​ជំរៅ​ទាំង​ប៉ុន្មាន

8. អស់​ទាំង​ភ្លើង និង​ព្រិល ហិមៈ និង​ចំហាយ​ទឹកទាំង​ខ្យល់​ព្យុះ ដែល​សំរេច​តាម​ព្រះ‌បន្ទូល​ទ្រង់

ទំនុក‌ដំកើង 148