11. គឺព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យតែនឹងអស់អ្នកដែលកោតខ្លាចទ្រង់ហើយនឹងអស់អ្នកដែលសង្ឃឹមដល់សេចក្ដីសប្បុរសរបស់ទ្រង់ប៉ុណ្ណោះ
12. ឱក្រុងយេរូសាឡិមអើយ ចូរសរសើរដល់ព្រះយេហូវ៉ាឱក្រុងស៊ីយ៉ូនអើយ ចូរសរសើរដល់ព្រះនៃឯងចុះ
13. ដ្បិតទ្រង់បានធ្វើឲ្យរនុកទ្វារឯងបានមាំមួនឡើងក៏បានប្រទានពរដល់កូនចៅនៅកណ្តាលឯងដែរ
14. ទ្រង់ធ្វើឲ្យមានសេចក្ដីសុខ នៅក្នុងដែនខេត្តរបស់ឯងទ្រង់ចំអែតឯង ដោយស្រូវសាលីយ៉ាងល្អបំផុត
15. ទ្រង់ចាត់ព្រះរាជបញ្ជាមកលើផែនដីព្រះបន្ទូលទ្រង់ក៏រត់លឿនណាស់ផង
16. ទ្រង់ប្រទានហិមៈមកឲ្យដូចជារោមចៀមក៏បាចសាចសន្សើមកកដូចជាផេះ
17. ទ្រង់បោះទឹកកករបស់ទ្រង់មកជាដុំៗតើមានអ្នកណានឹងទ្រាំចំពោះពេលរងារបស់ទ្រង់បាន
18. ទ្រង់បញ្ចេញព្រះបន្ទូលទៅរំលាយទាំងអស់វិញទ្រង់ធ្វើឲ្យខ្យល់របស់ទ្រង់បកមក នោះទឹកក៏ហូរ
19. ទ្រង់សំដែងព្រះបន្ទូលដល់យ៉ាកុបហើយបញ្ញត្ត និងច្បាប់របស់ទ្រង់ ដល់អ៊ីស្រាអែល
20. ទ្រង់មិនដែលប្រព្រឹត្តនឹងសាសន៍ណាទៀតយ៉ាងនោះឡើយឯច្បាប់ទាំងប៉ុន្មានរបស់ទ្រង់ គេមិនបានស្គាល់ទេចូរសរសើរដល់ព្រះយេហូវ៉ាចុះ។